
នៅថ្ងៃសុក្រនេះ ប្រទេសសិង្ហបុរីបានប្រហារជីវិតស្ត្រីម្នាក់ជាលើកដំបូងក្នុងរយៈពេលជិត ២០ឆ្នាំមកនេះ។ អ្នកស្រី Saridewi Djamani ជនជាតិសិង្ហបុរីវ័យ ៤៥ឆ្នាំត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទជួញដូរគ្រឿងញៀនហេរ៉ូអ៊ីនចំនួន ៣០ក្រាម កាលពីឆ្នាំ២០១៨។
អ្នកស្រីគឺជាអ្នកទោសគ្រឿងញៀនទី២ ដែលត្រូវបានកាត់ទោសប្រហារជីវិតនៅសប្តាហ៍នេះ បន្ទាប់ពីមិត្តរួមជាតិសិង្ហបុរីឈ្មោះ Mohd Aziz bin Hussain និងជាជនទី១៥ ដែលត្រូវបានកាត់ទោសប្រហារជីវិតចាប់តាំងពីខែមីនា ឆ្នាំ២០២២មក។
សិង្ហបុរីមានច្បាប់ប្រឆាំងគ្រឿងញៀនដ៏តឹងតែងបំផុតមួយចំនួនក្នុងពិភពលោក ដែលប្រទេសនេះនិយាយថាចាំបាច់ដើម្បីការពារសង្គម។
ច្បាប់របស់ប្រទេសសិង្ហបុរីបានកំណត់ថា ទោសប្រហារជីវិតនឹងត្រូវដាក់លើអ្នកណាមួយដែលត្រូវបានចាប់ខ្លួនពីបទជួញដូរកញ្ឆាលើសពី ៥០០ក្រាម ឬហេរ៉ូអ៊ីនលើសពី ១៥ក្រាម។
តុលាការកំពូលរបស់ទីក្រុងបានច្រានចោលបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការផ្តន្ទាទោសរបស់អ្នកស្រី Saridewi Djamani កាលពីថ្ងៃទី៦ ខែតុលាឆ្នាំមុន។ ក្រុមអាជ្ញាធរបាននិយាយថា ញត្តិសុំលើកលែងទោសរបស់លោកប្រធានាធិបតីក៏មិនបានជោគជ័យផងដែរ៕
