
តំណាងអាជីវករក្នុងប្រទេសប៉ាគីស្ថានអះអាងថា វិស័យទេសចរណ៍កំពុងរងផលប៉ះពាល់នៅតំបន់ស្វាត បន្ទាប់ពីមានការចេញសេចក្ដីព្រមានអំពីទឹកជំនន់ដោយ ក្រុមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ពាណិជ្ជករក្នុងស្រុក និងសណ្ឋាគារនៅក្នុងតំបន់ស្វាតរបស់ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃពុធ។
ពួកគេបាននិយាយថា វិស័យទេសចរណ៍បានរងផលប៉ះពាល់យ៉ាងខ្លាំងនៅក្នុងតំបន់នានា បន្ទាប់ពីរដ្ឋាភិបាលបានចេញការព្រមានអំពីទឹកជំនន់សម្រាប់រដូវក្តៅទាំងមូលមក។
ពួកគេបានអះអាងថា ទន្លេនៅតំបន់ស្វាត ហូរក្នុងកម្រិតធម្មតា ហើយអ្នកទេសចរណ៍នៅតែអាចទៅលេងតំបន់នេះបានយ៉ាងងាយស្រួល។
តំណាងអាជីវករទាំងនោះបានប្រឆាំងនឹងការសម្រេចរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយពន្ធទេសចរណ៍។
ពួកគេបានគម្រាមរៀបចំការតវ៉ា និងកូដកម្មនៅក្នុងផ្នែកនៃស្រុកម៉ាឡាកាន់ (Malakand) ប្រសិនបើរដ្ឋាភិបាលមិនឆ្លើយតបនឹងសំណើរបស់ពួកគេក្នុងរយៈពេលដប់ថ្ងៃ៕