លោក Putinសន្យាផ្តល់គ្រាប់ធុញ្ញជាតិរាប់ម៉ឺនតោនដល់ក្រុមដឹកនាំអាហ្វ្រិក បើទោះបីជាខ្លួនរងទណ្ឌកម្មធ្ងន់ធ្ងរ

2023/07/28 11:56:05 pm        280

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និយាយប្រាប់ក្រុមមេដឹកនាំអាហ្វ្រិកថា លោកនឹងផ្តល់ជូនពួកគេនូវគ្រាប់ធុញ្ញជាតិរាប់ម៉ឺនតោនក្នុងរយៈពេលប៉ុន្មានខែទៀតនេះ បើទោះបីជារងទណ្ឌកម្មលោកខាងលិចក៏ដោយ ។

 ថ្លែងនៅកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិកក្នុងទីក្រុង St. Petersburg លោក Putinនិយាយថា រុស្ស៊ី រំពឹងថានឹងប្រមូលផលគ្រាប់ធុញ្ញជាតិច្រើនបំផុតក្នុងឆ្នាំនេះ ។

 លោកនិយាយថា ប្រទេសរបស់ពួកយើងអាចជំនួសគ្រាប់ធុញ្ញជាតិអ៊ុយក្រែនទាំងការធ្វើពាណិជ្ជកម្ម និងទាំងការផ្តល់ជាជំនួយឥតគិតថ្លៃ ដល់ប្រទេសក្រីក្របំផុតនៅអាហ្វ្រិក ជាពិសេសនៅពេលដែលពួកយើងរំពឹងថានឹងប្រមូលផលបានច្រើនបំផុតក្នុងឆ្នាំនេះ ។

 លោក Putinនិយាយប្រាប់កិច្ចប្រជុំកំពូលថា ជាង ៧០ភាគរយនៃគ្រាប់ធុញ្ញជាតិអ៊ុយក្រែន ដែលនាំចេញដោយសារតែកិច្ចព្រមព្រៀងបច្ចុប្បន្នផុតកំណត់នោះ បានដឹកជញ្ជូនទៅកាន់បណ្តាប្រទេសដែលរកបានប្រាក់ចំណូលខ្ពស់ ឬលើសពីមធ្យម ហើយប្រទេសដែលក្រីក្របំផុតដូចជាស៊ូដង់ ត្រូវបានគេមើលរំលង ហើយទទួលបានការដឹកជញ្ជូនគ្រាប់ធុញ្ញជាតិតិចជាង ៣ភាគរយប៉ុណ្ណោះ ។

 លោកបន្តថា នេះគឺជាស្ថានភាពផ្ទុយគ្នាស្រឡះ ។ ម្ខាងបណ្តាប្រទេសលោកខាងលិចរារាំងការផ្គត់ផ្គង់គ្រាប់ធុញ្ញជាតិ និងជីគីមីរបស់ពួកយើង ហើយម្ខាងទៀត លោកសូមនិយាយឲ្យច្បាស់ថា ពួកគេដាក់ការស្តីបន្ទោសដោយលាក់ពុតថាពួកយើងបង្កឲ្យកើតមានវិបត្តិបច្ចុប្បន្ននៅលើទីផ្សារស្បៀងអាហារពិភពលោក ។

 ខណៈពេលនោះដែរ លោក Azali Assoumaniគឺជាប្រធានសហភាពអាហ្វ្រិក ដែលនៅលើវេទិកាតែមួយជាមួយលោក Putinបានប្រើប្រាស់សុន្ទរកថាផ្ទាល់ខ្លួនរបស់លោក ដើម្បីអំពាវនាវឲ្យមានសន្តិសហវិជ្ជមានរវាងរុស្ស៊ី និងអ៊ុយក្រែន ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm