គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ កំពុងប្រឈមនឹងសម្ពាធដែលបានកើនឡើងដើម្បីសម្រេចថាតើនឹងអនុញ្ញាតឲ្យអត្តពលិកមកពីប្រទេសរុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ខ្លួន បេឡារុស ចូលរួមក្នុងកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ឬយ៉ាណា។ នៅមិនដល់១ឆ្នាំទៀតនោះទេមុនព្រឹត្តិការណ៍ចាប់ផ្តើមបើក។
កាលពីខែមីនា គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ (IOC) បានចេញការផ្តល់អនុសាសន៍លើបញ្ហានេះដល់សហព័ន្ធកីឡាអន្តរជាតិ។ គណៈកម្មាធិការនិយាយថា អត្តពលិករុស្ស៊ី និងបេឡារុស គួតែត្រូវបានអនុញ្ញាតឲ្យចូលប្រកួតក្នុងការប្រកួតប្រជែងអន្តរជាតិ ក្នុងនាមអ្នកចូលរួមអព្យាក្រិត។ គណៈកម្មាធិការបាននិយាយថា អត្តពលិកដែលមានកិច្ចសន្យាចំពោះយោធារុស្ស៊ី និងបេឡារុស ឬទីភ្នាក់ងារសន្តិសុខជាតិ មិនអាចចូលរួមប្រកួតបានឡើយ។
ប៉ុន្តែគណៈកម្មាធិការអូឡាំពិកអន្តរជាតិ មិនទាន់សម្រេចនៅឡើយថាតើនឹងអនុញ្ញាតឲ្យអត្តពលិកមកពីប្រទេសទាំងពីរចូលរួមក្នុងកីឡាទីក្រុងប៉ារីសឬយ៉ាងណា។ គណៈកម្មាធិការអូឡាំពិកជាតិប្រទេសអ៊ុយក្រែន បានបញ្ជាក់ថា ខ្លួនអាចធ្វើពហិការក្នុងព្រឹត្តិការណ៍នេះ ប្រសិនបើប្រទេសទាំងពីរនេះត្រូវបានអនុញ្ញាតឲ្យមកចូលរួម។