
តម្លៃឧស្ម័នរាវរបស់សហរដ្ឋអាមេរិកបានឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេលប្រាំបីខែកាលពីថ្ងៃព្រហស្បតិ៍ ស្របពេលតម្លៃប្រេងហក់ឡើង។
ទិន្នន័យពីសមាគមយានយន្តអាមេរិក (AAA) បានបង្ហាញថា តម្លៃមធ្យមកម្រិតជាតិសម្រាប់មួយហ្គាឡុងនៃប្រេងធម្មតាគ្មានជាតិសំណ បានកើនឡើងដល់៣,៧១ដុល្លារកាលពីថ្ងៃព្រហស្បតិ៍។ នោះគឺកើនឡើងចំនួន ១៣សេនខ្ពស់ជាងសប្តាហ៍មុន និងខ្ពស់បំផុតចាប់តាំងពីខែវិច្ឆិកាមក។
នៅក្នុងរដ្ឋចំនួន១៦ នៅសហរដ្ឋអាមេរិក តម្លៃឧស្ម័នរាវកើនឡើងយ៉ាងហោចណាស់ ១៥សេនក្នុងសប្តាហ៍មុន និងកើនឡើង ២០សេន ឬច្រើនជាងនេះនៅក្នុងរដ្ឋហ្វ្លរីដា រដ្ឋអាយអូវ៉ា និងរដ្ឋអ៊ីនឌីអាណា ផងដែរ។
ការឡើងថ្លៃខ្ពស់នេះ កើតឡើងបន្ទាប់ពីកំណើននៃតម្លៃប្រេងដែលបានឡើងថ្លៃជាង ១០ដុល្លារក្នុងមួយបារ៉ែលកាលពីខែមុន ដល់កម្រិតខ្ពស់មួយក្នុងរយៈពេលបីខែដែលមានកំណើនជាង ៨០ដុល្លារ។
កំណើននោះបានកើតមានឡើងជាការឆ្លើយតបទៅនឹងការកាត់បន្ថយផលិតកម្មដោយបណ្តាប្រទេសនៃអង្គការ OPEC និងផលប៉ះពាល់នៃការដាច់ចរន្តអគ្គិសនីនៅរោងចក្រចម្រាញ់ប្រេងរបស់សហរដ្ឋអាមេរិក ដែលបញ្ហាទាំងនេះទាក់ទងនឹងកម្ដៅដ៏ខ្ពស់នោះរដូវក្តៅខ្លាំងនេះ។
តម្លៃសាំងកាន់តែខ្ពស់ ទំនងជាធ្វើឱ្យអ្នកប្រើប្រាស់មានការពិបាក នៅពេលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងជំរុញឱ្យមានកំណើនដំណោះស្រាយថាមពលស្អាត ដូចជារថយន្តអគ្គិសនីជាដើម៕