
ភ្លើងឆេះព្រៃបានឆាបឆេះរីករាលដាលខ្លាំងនៅតំបន់ឆ្នេរប្រទេសស៊ីរ ស្របពេលដែលសីតុណ្ហភាពខ្ពស់ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសជាច្រើននៅជុំវិញតំបន់សមុទ្រមេឌីទែរ៉ាណេ។
វីដេអូដែលបានបញ្ចេញដោយក្រសួងកសិកម្មស៊ីរី ឃើញអណ្តាតភ្លើងនៅតំបន់ជនបទជុំវិញទីក្រុងកំពង់ផែ Latakia។
ទីភ្នាក់ងារព័ត៌មានរដ្ឋ រាយការណ៍កាលពីសប្តាហ៍មុនថា សីតុណ្ហភាពបានកើនឡើង ៦អង្សាសេ ខ្ពស់ជាងសីតុណ្ហភាពមធ្យមនៅទូទាំងប្រទេស ។
ការកើនឡើងកម្តៅ តែមានភ្លៀងធ្លាក់ខុសពីប្រក្រតីផងដែរនោះ គឺស្ថិតនៅក្នុងចំណោមផលប៉ះពាល់សង្ស័យដោយសារបម្រែបម្រួលអាកាសធាតុ ដែលបានវាយប្រហារប្រទេសស៊ីរីរួចទៅហើយ ។ បញ្ហាបម្រែបម្រួលអាកាសធាតុទាំងនេះ បានធ្វើឲ្យដំណាំស្រូវសាលីនៅស៊ីរីធ្លាក់ចុះ ប្រហែល ៧៥ភាគរយ ពីចំនួនប្រហែល ៤លានតោនប្រចាំឆ្នាំ កាលពីមុនពេលផ្ទុះសង្រ្គាម ៕