
នៅថ្ងៃសុក្រ (ទី២៨ ខែកក្កដា) នេះ វ៉ាក់សាំង AstraZeneca បានផ្តល់ប្រាក់ចំណេញ និងការលក់លើសពីការរំពឹងទុក ក្នុងត្រីមាសទី២ ខណៈប្រសិទ្ធភាពដ៏ខ្លាំងរបស់ឱសថទប់ស្កាត់មហារីកនេះ បានជួយទូទាត់ការខាតបង់នៃការលក់វ៉ាក់សាំងប្រឆាំងជំងឺ Covid-19 នេះ។
ក្រុមហ៊ុនផលិតឱសថអង់គ្លេស-ស៊ុយអែត បានប្រកាសប្រាក់ចំណេញដែលបានកែសម្រួលហើយចំនួន ២,១៥ដុល្លារអាមេរិក ក្នុងមួយហ៊ុន ដោយកើនឡើង ២៥ភាគរយ និងលើសពី ១,៩៨ដុល្លារអាមេរិក ក្នុងមួយហ៊ុន ពីការរំពឹងទុកនៅក្នុងការប៉ាន់ប្រមាណស្របគ្នា ដែលបានចងក្រងដោយក្រុមហ៊ុន។
ប្រាក់ចំណូលសរុប នៅក្នុងត្រីមាស គឺចំនួន ១១,៤ពាន់លានដុល្លារអាមេរិក ដោយកើនឡើង ៦ភាគរយ និងលើសពីការព្យាករណ៍របស់អ្នកវិភាគ ដែលចងក្រងដោយក្រុមហ៊ុនចំនួន ១០,៩៧ពាន់លានដុល្លារ។
ក្រុមហ៊ុនបានចុះបញ្ជីថា គ្មានការលក់វ៉ាក់សាំងប្រឆាំងជំងឺ Covid-19 របស់ខ្លួន ដែលជាផលិតផលលក់ដាច់បំផុត នៅឆ្នាំ២០២១ អំឡុងពេលនៃការកើនឡើងនៃជំងឺរាតត្បាត បើធៀបនឹងចំនួន ៤៤៥លានដុល្លារអាមេរិក នៅក្នុងត្រីមាសទី២ ឆ្នាំមុន ខណៈដែលក្រុមហ៊ុន បានបរាជ័យដោយសារការប្រើបច្ចេកវិទ្យាបញ្ចូនសារ mRNA របស់ក្រុមហ៊ុនគូប្រជែង។
AstraZeneca ដែលជាក្រុមហ៊ុនធំបំផុតរបស់ចក្រភពអង់គ្លេស ដោយសារតម្លៃទីផ្សារជាង ១៦៥ពាន់លានផោន (២១១,១០ពាន់លានដុល្លារ) បានឈរលើគោលការណ៍ឆ្នាំ២០២៣ របស់ខ្លួន៕