
ប្រធានាធិបតីម៉ិកស៊ិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានស្នើសុំទិញអចលនទ្រព្យនៅឆ្នេរសមុទ្រការ៉ាអ៊ីបរបស់ក្រុមហ៊ុនអាមេរិកក្នុងតម្លៃប្រហែល ៣៨៥លានដុល្លារ ដើម្បីបញ្ចប់ជម្លោះដ៏ជូរចត់រយៈពេលជាច្រើនឆ្នាំ។
លោកប្រធានាធិបតី អង់ដ្រេ ម៉ានូអែល ឡូប៉េស អូប្រាឌ័រ (Andrés Manuel López Obrador) បាននិយាយថា សំណើជាផ្លូវការ នឹងត្រូវបានបង្ហាញដល់ក្រុមហ៊ុន Vulcan Materials ដែលមានមូលដ្ឋាននៅរដ្ឋាអាឡាបាម៉ា (Alabama)។ ក្រុមហ៊ុននេះ បានប្រតិបត្តិការជីករណ្តៅយករ៉ែ នៅតំបន់ឧបទ្វីបយូកាតាន (Yucatan) មុនពេលរដ្ឋបាលរបស់ឡូប៉េស អូប្រាឌ័រ បានបិទពួកគេនោះ។
ក្រុមហ៊ុននេះ បានឲ្យថា ខ្លួនមិនទាន់បានទទួលសំណើរបស់ប្រធានាធិបតី ឬឆ្លើយតបនឹងគំនិតនេះនៅឡើយទេ។ នៅក្នុងឯកសារដែលបានដាក់ស្នើសុំករណីមួយនេះ នៅចំពោះមុខក្រុមប្រឹក្សាអាជ្ញាកណ្តាលអន្តរជាតិ ក្រុមហ៊ុន Vulcan Materials បានវាយតម្លៃលើអចលនទ្រព្យដែលមានទំហំជិត ៦.000 អារ(២.៤០០ហិកតា) ដែលមានទីតាំងនៅភាគខាងត្បូងនៃទីក្រុងរមណីយដ្ឋាន Playa del Carmen ក្នុងតម្លៃ១.៩ពាន់លានដុល្លារ។
លោក ឡូប៉េស អូប្រាឌ័រ បាននិយាយថា ការផ្តល់ជូនទាបជាងច្រើនរបស់គាត់ គឺសមរម្យ និងផ្អែកលើការវាយតម្លៃរបស់រដ្ឋាភិបាល។ លោកបានបន្តថា ផ្នែកដែលទាក់ទាញបំផុតនៃអចលនទ្រព្យនោះ គឺចំណតដឹកជញ្ជូនទំនិញ ដែលលោកគ្រោង នឹងប្រែក្លាយទៅជាកន្លែងចតសម្រាប់នាវាទេសចរណ៍។