សម្តេចតេជោ ហ៊ុន សែន៖ មន្ត្រីចាស់ទាំងអស់ក្នុងអាណត្តិចាស់ក្នុងក្រសួងស្ថាប័ន នឹងត្រូវតែងតាំងវិញនៅអាណត្តិថ្មី

2023/07/29 09:49:03 am        1.4 K

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលថ្មីនឹងធ្វើការរក្សាទុកនូវមុខតំណែងរាល់មន្រ្តីក្នុងគ្រប់ក្រសួងស្ថាប័នទាំងអស់ដែលបានតែងតាំងរួចមកហើយ ដូចជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឬទីប្រឹក្សារាជរដ្ឋាភិបាលអ្វីក៏ដោយ ដោយប្រែប្រួលតែតំណែងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីប៉ុណ្ណោះ។

យោងតាមសារសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការលះបង់របស់សម្តេចយ៉ាងធំធេងដោយមិនបន្តធ្វើជានាយករដ្ឋមន្រ្តីទៀតនោះ គឺដើម្បីសេចក្តីសុខសេចក្តីចម្រើនរបស់ជាតិទាំងមូល ដើម្បីធានាថាប្រទេសជាតិមួយនេះ មិនធ្លាក់ទៅក្នុងភាពចលាចល អស្ថិរភាព ឬការដណ្តើមអំណាចតាមរយៈចុងអាវុធ ដូចពីកាលអតីតកាលនោះឡើយ។

សម្តេចតេជោបានបន្តថា ការចាកចេញរបស់សម្តេច ជាមួយនឹងការគាំទ្ររបស់ប្រជាពលរដ្ឋ ធ្វើឲ្យគណបក្សប្រជាជនកម្ពុជាមានប្រជាពលរដ្ឋគាំទ្របោះឆ្នោតជូនជាង៨២ភាគរយ ដែលជាសន្លឹកឆ្នោតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ខណៈការបោះឆ្នោតឃុំ-សង្កាត់នាឆ្នាំ២០២២កន្លងទៅមានត្រឹមជាងជាង ៧០ភាគរយ។

សម្តេចតេជោបានប្រកាសថ្លែងអំណរគុណចំពោះការគាំទ្រទាំងឡាយ ដែលបងប្អូនប្រជាពលរដ្ឋបានធ្វើចំពោះការសម្រេចចិត្តរបស់សម្តេច ដោយសម្តេចចាត់ទុកថា នេះគឺជាដំណើរការរួមរបស់ជាតិ ដែលចាំបាច់ត្រូវតែប្រគល់ឲ្យយុវជនជំនាន់ក្រោយ ដោយគេអាចនឹងធ្វើកិច្ចការរបស់គេបានប្រសើរជាង។ 

សម្តេចតេជោ បានបញ្ជាក់ថា មន្រ្តីមុខងារសាធារណៈនឹងមិនត្រូវប៉ះពាល់នោះឡើយ ដូចជាអគ្គនាយករដ្ឋាន អគ្គនាយករង អនុប្រធាននាយកដ្ឋាន អភិបាលខេត្ត អភិបាលរងខេត្ត អភិបាលស្រុក អភិបាលខណ្ឌ និងអភិបាលរងស្រុក និងខណ្ឌ ទាហាន នគរបាល និងកងរាជអាវុធហត្ថគ្រប់ជាន់ថ្នាក់ នឹងត្រូវរក្សាមុខតំណែងរបស់ពួកគេនៅដដែល បើទោះបីជា មានការផ្លាស់ប្តូរនាយករដ្ឋមន្រ្តីថ្មីក៏ដោយ។ 

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មុខងារនយោបាយ ដូចជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៅតាមក្រសួងនានាគឺនៅតែបន្តធ្វើការដដែលលើកលែងតែសាមីខ្លួនចង់ឈប់ដោយខ្លួនឯង ដោយសារតែអាយុ ឬមានជំងឺ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្នាក់ដឹកនាំដែលជារដ្ឋលេខាធិការផង និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីផង ត្រូវសម្រេចជ្រើសរើសយកមុខតំណែងតែមួយប៉ុណ្ណោះ។

​សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អគ្គនាយកគយ និងពន្ធដារ នឹងត្រូវរក្សាមុខតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីដដែល បន្ថែមលើមុខងារដែលមានស្រាប់ ព្រោះស្ថាប័នពីរនេះ ត្រូវធ្វើការផ្ទាល់ជាមួយរដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីផង។

សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យនាយករដ្ឋមន្រ្តីថ្មីអាណត្តិទី៧ និងរដ្ឋមន្រ្តីតាមក្រសួងស្ថាប័ននានា សូមបន្តយកការចិត្តទុកដាក់ទៅលើកិច្ចការដែលត្រូវដោះស្រាយជាមួយនឹងមន្រ្តីចាស់ៗ មន្រ្តីនៅក្នុងមុខតំណែងបច្ចុប្បន្ន ដោយត្រូវឲ្យបន្តមានការងារតទៅទៀតដោយគ្មានការកែប្រែ លើកលែងតែសាមីខ្លួនស្នើ សុំឈប់តែប៉ុណ្ណោះ។

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am