បាល់ទាត់៖ ក្រុមសេះបង្កង់ Juventus បានក្លាយជាជើងឯកការប្រកួតពានរង្វាន់ Coppa Italia ជាលើកទី១៤ ក្នុងប្រវត្តិសាស្ត្រក្លិប និងជាពានដំបូងក្រោមការដឹកនាំរបស់ Andrea Pirlo ក្រោយជ័យជំនះ ២-១ នៅវគ្គផ្តាច់ព្រ័ត្រលើ Atalanta។
Kulusevski ជាអ្នកបើកការនាំមុខអោយ Juventus នៅនាទីទី៣១ តែ Atalanta ក៏តាមស្មើវិញក្នុងវគ្គទី១ ដដែលនៅនាទីទី៤១ ដោយ Ruslan Malinovskyi។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រក្រោមក្រសែភ្នែកទស្សនិកជន ៤៣០០នាក់នៅកីឡដ្ឋានរបស់ក្លិប Sassuolo អតីតខ្សែប្រយុទ្ធ Fiorentina, Frederico Chiesa ជាអ្នកស៊ុតសំរេចគ្រាប់បាល់ជ័យជំនះអោយ Juventus នៅនាទីទី៧៣ មុនពេលដែល Atalanta បាត់បង់កីឡាករម្នាក់នៅនាទីទី៨៨ ដោយ Rafael Toloi ទទួលបានកាតក្រហម។ នេះជាបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រ Coppa Italia លើកទី២ ក្នុងចំណោម ៣រដូវកាលចុងក្រោយបន្ទាប់ពីឆ្នាំ២០១៩ ចាញ់ Lazio នៅវគ្គផ្តាច់ព្រ័ត្រដែរ។
ដោយឡែកសំរាប់ក្របខណ្ឌអ៊ីតាលី Serie A វិញជើងឯករកឃើញគឺ Inter Milan នៅឡើយបីក្រុមផ្សេងទៀតដែលដណ្តើមកៅអីនៅ UEFA Champions League មិនទាន់ប្រាកដនៅឡើយរួមមាន Atalanta លេខ២, AC Milan លេខ៣, Napoli លេខ៤ និង Juventus លេខ៥។ សប្តាហ៍ចុងក្រោយ Atalanta ជួប AC Milan ខណៈ Juventus ទៅផ្ទះ Bologna និង Napoli ទទួល Verona៕
អត្ថបទ៖នាង សុភាវុធ