បារាំង ៖ ពលរដ្ឋរស់នៅទីក្រុងញូវយ៉ក ទទួលរងកម្តៅខ្លាំងក្រោមសីតុណ្ហភាពក្តៅ និងមានសំណើមតិច ខណៈ សីតុណ្ហភាពឡើងដល់ ៣៩ អង្សាសេ ។
មន្ត្រី និងអ្នកព្យាករណ៍ទីក្រុង របស់សហរដ្ឋអាមេរិក បានជំរុញឱ្យប្រជាជននៅឆ្ងាយពីអាកាសធាតុក្តៅ ព្រោះវាអាចបង្កជំងឺទាក់ទងនឹងកម្តៅ ជាពិសេសសម្រាប់អ្នកទាំងណាដែលធ្វើការឬចូលរួមក្នុងសកម្មភាពនៅខាងក្រៅ និងអ្នកដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ កុមារ និងអ្នកដែលមានជំងឺប្រចាំកាយ។
ការិយាល័យសេវាអាកាសធាតុជាតិ (NWS) បាននិយាយថា ប្រជាជនជាង ១៧៥លាននាក់នៅក្នុងសហរដ្ឋអាមេរិកស្ថិតនៅក្រោមការព្រមាន និងការណែនាំអំពីកម្តៅក្តៅខ្លាំង រហូតដល់យ៉ាងហោចណាស់នៅរសៀលថ្ងៃសៅរ៍នេះ ខណៈអំណានសន្ទស្សន៍កម្តៅពេលថ្ងៃត្រង់នៅកន្លែងជាច្រើនបានកើនឡើងលើសពី៣៨ អង្សាសេ។
កាលពីខែមុន គឺខែមិថុនាមានកម្តៅក្តៅបំផុតនៅលើកំណត់ត្រាក្នុងសហរដ្ឋអាមេរិក ដែលពុំធ្លាប់កើតមានចាប់តាំងពីឆ្នាំ ១៨៥០ មក ។

