រុស្ស៊ីមិនបានផ្តល់ដល់កម្មវិធីស្បៀងអាហារពិភពលោក នូវគ្រាប់ធញ្ញជាតិដោយឥតគិតថ្លៃនោះទេ

2023/07/29 06:09:58 pm        168

រុស្ស៊ី ៖ លោក Carl Skau អនុប្រធានកម្មវិធីស្បៀងអាហារពិភពលោក(WFP) បាននិយាយកាលពីថ្ងៃសុក្រថា  រុស្ស៊ីមិនបានផ្តល់ឲ្យកម្មវិធីស្បៀងអាហារពិភពលោក (WFP) នូវគ្រាប់ធញ្ញជាតោដោយឥតគិតថ្លៃនោះទេ រយៈពេលជិតពីរសប្តាហ៍បន្ទាប់ពីទីក្រុងមូស្គូបានដកខ្លួនចេញពីកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែននៅសមុទ្រខ្មៅដោយសុវត្ថិភាព។ គ្រាប់ធញ្ញជាតិអ៊ុយក្រែនគឺជាប្រភពជំនួយស្បៀងអាហារចម្បងរបស់អង្គការសហប្រជាជាតិ។ លោក Skau បាននិយាយទៅកាន់អ្នកសារព័ត៌មានថា យើងមិនទាន់បានពិភាក្សាអំពីគ្រាប់ធញ្ញជាតិដោយឥតគិតថ្លៃណាមួយនោះទេរហូតមកដល់ពេលនេះ។ យើងមិនត្រូវបានគេទាក់ទងសម្រាប់ការពិភាក្សាបែបនេះនៅឡើយ។ ប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ បានប្រាប់មេដឹកនាំអាហ្រ្វិកនៅក្នុងកិច្ចប្រជុំកំពូលមួយក្នុងទីក្រុង St Petersburg ថា ទីក្រុងមូស្គូអាចជំនួសការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនទៅកាន់ទ្វីបអាហ្រ្វិក ហើយលោកនឹងផ្តល់ជំនួយគ្រាប់ធញ្ញជាតិរាប់ម៉ឺនតោនដល់ប្រទេសចំនួន៦ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ការផ្តល់ជំនួយមួយក្តាប់តូចនឹងមិនជួយសម្រួលដល់ផលប៉ះពាល់ខ្លាំងនៃការបញ្ចប់កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅនោះទេ។ នៅក្រោមកិច្ចព្រមព្រៀងនាំចេញនៅសមុទ្រខ្មៅ កម្មវិធីស្បៀងអាហារពិភពលោក(WFP) បានទិញ និងដឹកជញ្ជូនគ្រាប់ធញ្ញជាតិចំនួន ៧២៥.០០០ តោនទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ជីប៊ូទី អេត្យូពី កេនយ៉ា សូម៉ាលី ស៊ូដង់ និងប្រទេសយេម៉ែន ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ។ កិច្ចព្រមព្រៀងនេះបានអនុញ្ញាតឱ្យអង្គការ WFP ទទួលបាន ៨០% នៃការទិញគ្រាប់ស្រូវសាលីរបស់ខ្លួននៅឆ្នាំនេះពីប្រទេសអ៊ុយក្រែន ដែលកើនឡើងពី ៥០% នៅឆ្នាំ ២០២១ និងឆ្នាំ ២០២២។ សរុបមក គ្រាប់ធញ្ញជាតិជិត ៣៣ លានតោន ត្រូវបាននាំចេញដោយអ៊ុយក្រែនក្រោមកិច្ចព្រមព្រៀងដែលមានបំណងប្រយុទ្ធប្រឆាំងវិបត្តិស្បៀងអាហារពិភពលោកដែលកាន់តែធ្ងន់ធ្ងរដោយការវាយលុករបស់រុស្ស៊ីនៅខែកុម្ភៈឆ្នាំ ២០២២ លើប្រទេសអ៊ុយក្រែន។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        83
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        72
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm