កីឡា ៖ ក្តីសង្ឃឹមរបស់ក្រុមជម្រើសជាតិអង់គ្លេសក្នុងការឈ្នះពាន Women's World Cup បានរងការបរាជ័យកាលពីថ្ងៃសុក្រ (ទី២៨ ខែកក្កដា) នៅពេលដែលកីឡាការិនី Keira Walsh ត្រូវបានសែងចេញពីទីលាននៅលើស្នែងរបួសជាមួយនឹងអ្វីដែលហាក់ដូចជារបួសជង្គង់ធ្ងន់ធ្ងរ អំឡុងពេលពួកគេ យកឈ្នះលើប្រទេសដាណឺម៉ាក។
ខ្សែបម្រើប្រយុទ្ធវ័យ ២៦ឆ្នាំ ដែលជាផ្នែកសំខាន់មួយរបស់ក្រុមជម្រើសជាតិអង់គ្លេស ដែលបានឈ្នះពាន Euro កាលពីឆ្នាំមុននោះ បានដួលទៅលើស្មៅនៅឯកីឡដ្ឋាន Sydney Football Stadium ដោយមិមាន ការទាក់ទងនៅនាទីទី៣៨ហើយបានទូរស័ព្ទភ្លាមៗ ដើម្បីសុំជំនួយពីគ្រូពេទ្យ។
ក្រុមអង់គ្លេសដែលបានយកឈ្នះលើក្រុមហៃទីពិន្ទុ ១ទល់0 ក្នុងការប្រកួតបើកឆាករបស់ពួកគេ បានបន្តយកឈ្នះក្រុមដាណឺម៉ាក ១ទល់០ ដោយការទាត់បាល់បញ្ចូលទីនៅនាទីទី៦ របស់ Lauren James ដើម្បីដាក់មួយជើងក្នុងវគ្គ១៦ក្រុមចុងក្រោយ។
ទោះបីជា របួសរបស់ Walsh គឺជាពពកខ្មៅងងឹតលើជ័យជម្នះសម្រាប់ក្រុមដែលបានបាត់បង់ប្រធានក្រុម Leah Williamson និងម្ចាស់ស្បែកជើងមាស Euro 2022 Beth Mead ដោយសាររបួសសរសៃភ្ជាប់ កន្លាក់ឆ្អឹងខាងមុខ មុនពេលការប្រកួត។

