អាមេរិក ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្ល៊ីនខិន( Antony Blinken) នៅថ្ងៃសៅរ៍នេះ បានអំពាវនាវឲ្យមានការដោះលែងជាបន្ទាន់នូវប្រធានាធិបតីនីហ្សេ លោក ម៉ូហាម៉េដ បាហ្ស៊ូម (Mohamed Bazoum) និងការស្តារឡើងវិញនូវសណ្តាប់ធ្នាប់ប្រជាធិបតេយ្យនៅក្នុងប្រទេស។
ក្រុមមេដឹកនាំនៃរដ្ឋប្រហារនៅនីហ្សេ បានប្រកាសលោកឧត្តមសេនីយ៍ អាប់ឌូរ៉ា ហាម៉ានេ ទៀនី (Abdoura hamane Tiani) ជាប្រមុខរដ្ឋ កាលពីថ្ងៃសុក្រ ដោយនិយាយថា ពួកគេបានបណ្តេញលោក បាហ្ស៊ូម នៅក្នុងការគ្រប់គ្រងយោធាលើកទី៧ នៅអាហ្វ្រិកខាងលិច និងកណ្តាល ក្នុងរយៈពេលមិនដល់បីឆ្នាំផង។

