នីហ្សេ ៖ ដោយមើលទៅហាក់ដូចជាសកម្ម និងមានសេរីភាព បើទោះបីជាមានការបះបោរបរាជ័យក៏ដោយ ចៅហ្វាយនាយទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin ដែលបានបះបោរប្រឆាំងនឹងកងទ័ពកំពូលរបស់រុស្ស៊ីកាលពីខែមុន បានសរសើររដ្ឋប្រហារយោធានៅប្រទេសនីហ្សេថា ជាដំណឹងល្អ។
គាត់បាននិយាយយ៉ាងច្បាស់ថា ប្រទេសនីហ្សេ បានកម្ចាត់អាណានិគមជនដោយខ្លួនឯង»ហើយបានផ្តល់សេវាកម្មរបស់យុទ្ធជនរបស់គាត់ ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ។
វាបានកើតឡើងតាមរយៈសារជាសំឡេងTelegram ដែលស្តាប់ទៅដូចជាលោក Prigozhin ទោះបីជា សារព័ត៌មាន Reuters មិនអាចបញ្ជាក់ដោយប្រាកដថា វាគឺជាគាត់ក៏ដោយ។
វីដេអូមួយកាលពីថ្ងៃពុធដែលសារព័ត៌មានReuters បានឃើញ ប៉ុន្តែមិនអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវរបស់វា បានបង្ហាញថា លោក Prigozhin បានប្រាប់យុទ្ធជនរបស់គាត់នៅក្នុងប្រទេសបេឡារុសថា ពួកគេនឹងមិនចូលរួមក្នុងសង្គ្រាមអ៊ុយក្រែនទៀតទេ ហើយនឹងធ្វើដំណើរទៅកាន់ទ្វីបអាហ្វ្រិកជំនួសវិញ។

