រុស្ស៊ី ៖ សាក្សីដែលឃើញផ្ទាល់ភ្នែក និងវីដេអូកាមេរ៉ាមុខរថយន្ត បានបង្ហាញពីពេលដែលការផ្ទុះដ៏ខ្លាំងក្លាមួយ បានវាយប្រហារទីក្រុងតាហ្គានរោហ្គ (Taganrog)របស់ប្រទេសរុស្ស៊ី ក្នុងទីក្រុង Rostov កាលពីថ្ងៃសុក្រទី ២៨ខែកក្កដា ឆ្នាំ ២០២៣ មានចម្ងាយប្រហែល២០០ គីឡូម៉ែត្រពីខ្សែត្រៀមជួរខាងមុខ។
យោធារុស្ស៊ី បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលអ៊ុយក្រែនមួយគ្រាប់ពីលើទីក្រុងតាហ្គានរោហ្គ ភាគខាងត្បូងនៃប្រទេសរុស្ស៊ី ហើយបំណែកនៃមីស៊ីល បានធ្វើបណ្តាលឲ្យជនស៊ីវិលរងរបួស និងអគារជាច្រើនត្រូវខូចខាត។
ពុំមានប្រតិកម្មភ្លាមៗពីអ៊ុយក្រែនដែលកម្រមានការអធិប្បាយអំពីការវាយប្រហារនៅក្នុងប្រទេសរុស្ស៊ី ឬលើទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ីណាស់។
លោក Vasily Golubev អភិបាលនៃតំបន់ Rostov របស់រុស្ស៊ី ដែលរួមមានទីក្រុងតាហ្គានរ៉ុក និងនៅជិតអ៊ុយក្រែន បាននិយាយថា ហាងកាហ្វេមួយ ត្រូវបានវាយប្រហាររួមជាមួយសារមន្ទីរ ហើយបង្អួចនៃអគារលំនៅមួយ ត្រូវរបើកទាំងអស់។
