
សហរដ្ឋអាមេរិក បានបញ្ចេញកញ្ចប់ជំនួយអាវុធតម្លៃ ៣៤៥លានដុល្លារដល់កោះតៃវ៉ាន់ គឺជាទង្វើមួយដែលទំនងជាធ្វើឲ្យចិនខឹងសម្បារ បើទោះបីជារដ្ឋបាលរបស់លោកប្រធានាធិបតី Joe Bidenបដិសេធន៍ពុំផ្តល់សេចក្តីលម្អិតជាសាធារណៈលើកញ្ចប់ជំនួយអាវុធនេះក៏ដោយ ។
សភាអាមេរិក បានអនុញ្ញាតឲ្យមានជំនួយអាវុធតម្លៃ ១ពាន់លានដុល្លារដល់កោះតៃវ៉ាន់ នៅក្នុងកញ្ចប់ថវិកាឆ្នាំ ២០២៣ តាមរយៈក្រុមអាជ្ញាធរមូលនិធិប្រធានាធិបតី ។
គួរឲ្យដឹងថា ទីក្រុងប៉េកាំង បានទាមទារម្តងហើយម្តងទៀតឲ្យសហរដ្ឋអាមេរិកដែលជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ បញ្ឈប់ការលក់អាវុធដល់កោះមួយនេះ ។
ចិនបានចាត់ទុកកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យថាជាដែនដីរបស់ខ្លួន ប៉ុន្តែកោះតៃវ៉ាន់ បានច្រានចោលទាំងស្រុងការប្រកាសសិទ្ធិគ្រប់គ្រងអធិបតេយ្យភាពរបស់ចិន៕

