
ក្រុមបាតុករអ៊ីស្រាអែលរាប់ម៉ឺននាក់គ្រវីទង់ជាតិ បានបន្តបាតុកម្មរបស់ពួកគេនៅទូទាំងប្រទេស ក្រោយថ្ងៃលិចកាលពីថ្ងៃសៅរ៍ ក្រោយភាពចលាចល ពេលដែលលោកនាយករដ្ឋមន្រ្តី Benjamin Netanyahuជំរុញឲ្យមានកំណែទម្រង់ច្បាប់កំណត់អំណាចតុលការកំពូល។
កំណែទម្រង់ប្រព័ន្ធតុលាការរបស់លោក Netanyahuនិងរដ្ឋាភិបាលនិយមស្តាំរបស់លោក បានបង្កឲ្យមានវិបត្តិពុំធ្លាប់ដែលមានពីមុនមក ហើយនិងធ្វើឲ្យមានការបែងចែកកាន់តែខ្លាំងនៅក្នុងសង្គមអ៊ីស្រាអែល។ បាតុកម្មនេះបានធ្វើឡើងរយៈពេល ៣០សប្តាហ៍ជាប់ៗគ្នា។
ក្រុមអ្នកឃ្លាំមើលនយោបាយមួយចំនួន បានអំពាវនាវឲ្យតុលការកំពូលប្រកាសថាច្បាប់ថ្មីនេះខុសច្បាប់ គឺជាច្បាប់ដែលនឹងដកសិទ្ធិអំណាចរបស់តុលាការជាន់ខ្ពស់ ក្នុងការរារាំងការសម្រេចចិត្តណាមួយរបស់រដ្ឋាភិបាល និងក្រុមរដ្ឋមន្រ្តី។
ពួកគេបន្តថា ផលអវិជ្ជមានបង្កឡើងដោយសារតែអស្ថិរភាពមួយនេះ អាចនឹងធ្វើឲ្យសេដ្ឋកិច្ចអ៊ីស្រាអែលធ្លាក់ចុះផងដែរ។
ដោយឡែក តុលាការនិយាយថា ពួគគេនឹងបើកសវនាការជំទាស់នៅខែកញ្ញាខាងមុខនេះ៕
