
ការជួបជុំគ្នាអង្គុយរៀបចំឡើងដោយគណបក្សប្រឆាំងជាតិនិយមបង់ក្លាដែស(BNP)កាលពីថ្ងៃសៅរ៍ បានប្រែក្លាយជាអំពើហិង្សា ក្រោយក្រុមអ្នកគាំទ្រគណបក្សកាន់អំណាច បានអំពាវនាវឲ្យមានការជួបជុំគ្នាផ្ទាល់ខ្លួនរបស់ពួកគេ ហើយក្រុមនគរបាល បានព្យាយាមរក្សាសណ្តាប់ធ្នាប់នៅតាមផ្លូវក្នុងរដ្ឋធានី Dhaka ។
រថយន្តក្រុង និងកង់រថយន្ត ត្រូវបានដុតបំផ្លាញនៅតាមផ្លូវទៅកាន់ទីក្រុង Dhakaពេលដែលក្រុមប្រឆាំង អំពាវនាវឲ្យរដ្ឋាភិបាលបោះបង់អំណាច ហើយនិងបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន មុនការបោះឆ្នោតសកលនាពេលខាងមុខ។
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Sheikh Hasinaបានច្រានចោលទាំងស្រុងនូវការអំពាវនាវបែបនេះ។
ដោយឡែក កាលពីថ្ងៃសុក្រកន្លងទៅ ក្រុមបាតុកររាប់ម៉ឺននាក់របស់គណបក្សប្រឆាំង BNPមកពីទូទាំងប្រទេស បានដង្ហែក្បួនតាមដងផ្លូវផងដែរ ដើម្បីតវ៉ា៕