
ក្រុមបាតុករ និងនគរបាលបានប៉ះទង្គិចគ្នានៅក្នុងរដ្ឋធានីលីម៉ា របស់ប្រទេសប៉េរូកាលពីថ្ងៃសៅរ៍ (២៩ កក្កដា) ក្នុងអំឡុងពេលតវ៉ាមួយដើម្បីទាមទារឱ្យប្រធានាធិបតីប៉េរូលោកស្រី Dina Boularte ( ឌីណា បូលូអាតេ) ចុះចេញពីតំណែង និងទាមទារឲ្យមានការបោះឆ្នោតថ្មី។
ក្រុមបាតុករជាស្ត្រីជនជាតិដើមភាគតិច និងនគរបាលត្រូវបានគេមើលឃើញថាបានរុញច្រានគ្នា និងវាយគ្នាទៅវិញទៅមក នៅពេលដែលបំពង់ឧស្ម័នបង្ហូរទឹកភ្នែកត្រូវបានទាត់ចោលរ៉ាយប៉ាយពាសពេញនៅតាមដងផ្លូវ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្សម្នាក់បានរងរបួសក្នុងហេតុការណ៍នោះ។
ក្រុមបាតុករបានចោទប្រកាន់រដ្ឋាភិបាលរបស់លោកស្រី Boluarte ថាបានសម្លាប់មនុស្សជាង ៦០នាក់នៅក្នុងរលកនៃការតវ៉ា ដែលបានចាប់ផ្តើមនៅពេលដែលអ្នកកាន់តំណែងពីមុនរបស់លោកស្រីគឺអតីតប្រធានាធិបតីឆ្វេងនិយមលោក Pedro Castillo ត្រូវបានដកចេញពីតំណែង ហើយត្រូវបានជាប់គុកកាលពីខែធ្នូឆ្នាំមុន៕