
ផ្លូវផ្សារដ៏មមាញឹកនៃរដ្ឋធានី Niamey របស់ប្រទេសនីហ្សេពោរពេញដោយភាពវឹកវរ និងមិនច្បាស់លាស់កាលពីថ្ងៃសៅរ៍ (២៩ កក្កដា) ដោយសារម្ចាស់អាជីវកម្មខ្នាតតូចជាច្រើនភ័យខ្លាចរដ្ឋប្រហារទម្លាក់ប្រធានាធិបតីរបស់ពួកគេកាលពីបីថ្ងៃមុន អាចបញ្ឈប់លំហូរហិរញ្ញវត្ថុចូលទៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ។
សហភាពអឺរ៉ុប និងបារាំងបានកាត់ផ្តាច់ជំនួយហិរញ្ញវត្ថុដល់ប្រទេសនីហ្សេរួចហើយ ហើយសហរដ្ឋអាមេរិក បានគម្រាមធ្វើដូចគ្នានេះ បន្ទាប់ពីមេដឹកនាំយោធាក្នុងសប្តាហ៍នេះ បានប្រកាសថាពួកគេបានផ្តួលរំលំប្រធានាធិបតីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ លោក Mohamed Bazoum។
ប្រទេសនីហ្សេ ជាប្រទេសក្រីក្របំផុតមួយក្នុងពិភពលោក ដោយទទួលបានជំនួយអភិវឌ្ឍន៍ផ្លូវការជិត ២ពាន់លានដុល្លារក្នុងមួយឆ្នាំ នេះបើយោងតាមធនាគារពិភពលោក៕