ឃាត់ខ្លួនមនុស្ស ១០នាក់ ពាក់ព័ន្ធឃាតកម្មបាញ់សម្លាញ់បុរសម្នាក់នៅខណ្ឌបឹងកេងកង

2023/07/30 10:22:48 pm        816

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានសហការជាមួយនឹងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃចុះឡោមព័ទ្ធទីតាំងមួយកន្លែងដែលមានយីហោសណ្ឋាគារសូផៃ ឃាត់ខ្លួនមនុស្សចំនួន១០នាក់ (ស្រី០៤នាក់) នាក់នាំយកទៅក្រសួងមហាផ្ទៃដើម្បីសួរនាំពាក់ព័ន្ធនឹងករណីឃាតកម្មសម្លាប់បុរសម្នាក់កាលម្សិលមិញនៅខណ្ឌបឹងកេងកង។

ប្រតិបត្តិការនេះបានធ្វើឡើងនៅ វេលាម៉ោង១រសៀលថ្ងៃទី៣០ ខែកក្កដាឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១ ទីតាំង សណ្ឋាគារសូផៃ ទល់មុខផ្សារហេងលី មូលដ្ឋានសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង ២:០០រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ មានបុរសជនបរទេសម្នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម បន្ទាប់ពីឈ្លោះទាស់ទែងគ្នាមួយប្រាវ ដោយជនរងគ្រោះបានដកកាំបិត ប៉ុន្តែភាគីជនសង្ស័យមានកាំភ្លើង ក៏បានដកបាញ់ ៤គ្រាប់ផ្ទួនៗ រួចនាំគ្នារត់ឡើងឡានរត់គេចខ្លួនបាត់ស្រមោល ស្ថិតនៅចំណុចផ្លូវ៣៦០ កែងផ្លូវ១៦៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកេង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ និងខ្មាន់កាំភ្លើង បានមានទំនាស់ទាស់ទែងគ្នា ពេលនោះជនរងគ្រោះក៏ដើរចេញ ស្រាប់តែភាគីម្ខាងទៀត បានទាញកាំភ្លើង ដេញបាញ់បុរសរងគ្រោះជាច្រើនគ្រាប់ផ្ទួនៗគ្នា ដោយជនរងគ្រោះបានព្យាយាមរត់ឲ្យគេជួយដែរ តែត្រូវជនដៃដល់ បាញ់ស្លាប់យ៉ាងរន្ធត់  រួចប្រញាប់រត់ឡើងជិះរថយន្តឡិចស៊ីស NX200t ដើម្បីគេចខ្លួនបាត់តែម្តង ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចជនរងគ្រោះជាជនបរទេស តែមិនទាន់ដឹងជនជាតិ។ ជនរងគ្រោះមានអាយុប្រហែល ៣០ឆ្នាំជាង ស្លៀកខោខ្លី ពណ៌សាច់ ជើងខ្លី ពាក់អាវស ដៃវែង ស្ពាយកាបូបពណ៌ខ្មៅ ពាក់ស្បែកជើងស៊ក ហើយបើតាមការធ្វើកោសល្យវិច័យ នៅទីតាំងកើតហេតុផ្ទាល់ ឃើញមានគ្រាប់ចំនួន ៤គ្រាប់។

បច្ចុប្បន្នជនសង្ស័យទាំង១០នាក់ បញ្ចូនទៅក្រសួងមហាផ្ទៃដើម្បីសួនាំ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        1
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        1
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm