ប្រទេសចិនបើកដំណើរការផែនការទប់ទល់ និងឆ្លើយតបទឹកជំនន់ ខណៈព្យុះទីហ្វុង Doksuri បានវាយប្រហារប្រទេសនេះ

2023/07/31 12:08:00 am        517

នៅថ្ងៃអាទិត្យ (៣០ កក្កដា)នេះ ក្រុមអាជ្ញាធរចិនបានបើកដំណើរការផែនការត្រៀមទប់ទល់ទឹកជំនន់ខ្ពស់បំផុតទីពីររបស់ប្រទេសនៅក្នុងតំបន់ប៉េកាំង-ធានជីន-ហឺប៉ី និងខេត្តសានស៊ីនៅភាគខាងជើង ព្រមទាំងខេត្តហឺណានភាគកណ្តាល ដើម្បីត្រៀមខ្លួនទប់ទល់ទឹកជំនន់ដែលអាចកើតមានឡើងដោយព្យុះទីហ្វុង Doksuri ។

ព្យុះ Doksuri ដែលជាព្យុះទីហ្វុងទីប្រាំក្នុងឆ្នាំនេះ បានបោកបក់ដល់ដីនៅខេត្តហ្វ៊ូជាន ភាគខាងកើតប្រទេសចិនកាលពីព្រឹកថ្ងៃសុក្រ ហើយបានបក់បោកឆ្ពោះទៅភាគពាយ័ព្យទៅកាន់តំបន់ដីជ្រៅកាលពីថ្ងៃសៅរ៍ ដោយនាំមកនូវខ្យល់បក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំង។

នៅក្នុងរដ្ឋធានីប៉េកាំង ភ្លៀងធ្លាក់ខ្លាំងបំផុតនៅឆ្នាំនេះបានចាប់ផ្តើមនៅព្រឹកថ្ងៃអាទិត្យនេះ ដោយបង្កឱ្យមានការជូនដំណឹងពណ៌ក្រហមសម្រាប់ព្យុះភ្លៀង និងទឹកជំនន់។

ទីក្រុងនេះបានបិទឧទ្យាន និងកន្លែងទេសចរណ៍ភាគច្រើនរបស់ខ្លួនជាបណ្តោះអាសន្ន ដើម្បីជាការប្រុងប្រយ័ត្នប្រឆាំងនឹងព្យុះភ្លៀងខ្លាំងបំផុតមកទល់បច្ចុប្បន្ននៅក្នុងរដូវក្តៅនេះ។ ការតាំងពិព័រណ៍ពាណិជ្ជកម្ម និងថ្នាក់ក្រៅបណ្តាញក៏ត្រូវបានលុបចោលផងដែរ ដោយសារបញ្ហាសុវត្ថិភាព។

គិតត្រឹមម៉ោង ១៧:០០ថ្ងៃសៅរ៍ ក្រុមអាជ្ញាធរក្នុងតំបន់ក្នុងខេត្តហឺណាន បានជម្លៀសមនុស្សសរុបជាង ១៣.០០០នាក់។ ទន្ទឹមនឹងនេះដែរ ក្រុមប្រតិបត្តិការគ្រោះមហន្តរាយជាង ៣០.០០០នាក់នៅទូទាំងខេត្តត្រូវបានប្រមូលផ្តុំ និងត្រៀមខ្លួនជាស្រេចដើម្បីចេញប្រតិបត្តិការក្នុងករណីមានអាសន្នផងដែរ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm