
បទបញ្ជាជម្លៀសសម្រាប់ភូមិ Osoyoos របស់ប្រទេសកាណាដា និងសង្កាត់ជុំវិញនោះ ត្រូវបានដាក់ចេញដោយសារតែចំហេះព្រៃមិនអាចគ្រប់គ្រងបាន ដែលបានឆ្លងរាលដាលព្រំដែនពីរដ្ឋធានី វ៉ាស៊ីនតោន របស់សហរដ្ឋអាមេរិក។
ចំហេះព្រៃដែលមានឈ្មោះថា Eagle Bluff មានចម្ងាយប្រហែល ៤គីឡូម៉ែត្រ (២,៤៩ម៉ាយល៍) ពីភូមិ Osoyoos នេះបើយោងតាមសេវាចំហេះព្រៃរបស់ខេត្តប្រ៊ីដធីស កូឡំប៊ី របស់ប្រទេសកាណាដា។
ចំហេះព្រៃនោះមានទំហំប្រហែល ២០០ ហិចតានៅខាងព្រំដែនកាណាដា និងទំហំ ២០០០ ហិចតានៅខាងអាមេរិក។
ភូមិ Osoyoos និងស្រុកក្នុងតំបន់ Okanagan-Similkameen បានចេញការប្រកាសអាសន្នកាលពីយប់ថ្ងៃសៅរ៍ ដោយលើកឡើងពី "គ្រោះថ្នាក់ដែលអាចកើតមានដល់អាយុជីវិត និងសុខភាព ដោយសារចំហេះព្រៃនោះ"។
បទបញ្ជាជម្លៀសនេះគ្របដណ្ដប់លើតំបន់ខាងជើងនៃព្រំដែនកាណាដា-សហរដ្ឋអាមេរិក ដល់ចំណុចប្រសព្វនៃផ្លូវហាយវេលេខ៩៧ និងផ្លូវហាយវេលេខ៣ ក៏ដូចជាភាគខាងលិច និងខាងជើងតាមបណ្តោយផ្លូវហាយវេលេខ៣ ផងដែរ៕