
កំពត៖ មកទល់ម៉ោងនេះ សមត្ថកិច្ចបានបញ្ជាក់ថា អ្នកទេសចរបោះតង់នៅទឹកធ្លាក់ឱម៉ាល់បានសន្និដ្ឋានថា ស្លាប់នារី ០២នាក់ សាកសព្វម្នាក់រកឃើញបញ្ជូនទៅគ្រួសារ និងម្នាក់ទៀតនៅបាត់ខ្លួន។
យោងតាមការឱ្យដឹងពីសមត្ថកិច្ចប្រចាំមូលដ្ឋានស្រុកទឹកឈូ ខេត្តកំពត ដែលបានជួយសង្គ្រោះក្រុមអ្នកទេសចរ និងរុករកសាកសពបានឱ្យដឹងថា មកទល់ម៉ោងនេះសាកសពនារីបាត់ខ្លួនមិនទាន់រកឃើញនៅឡើយទេ ខណៈប្រតិបត្តិការរុករកត្រូវបានផ្អាកសិន ដោយសារយប់ងងឹតបង្កការពិបាកដល់ក្រុមរុករក ហើយស្ថានភាពអាកាសធាតុបន្តភ្លៀង ទឹកនៅតែបន្តធ្លាក់មកខ្លាំង។ សមត្ថកិច្ចនឹងដឹកនាំក្រុមការងារបន្តរុករកនាថ្ងៃស្អែកជាបន្តទៀត។
សូមជម្រាបជូនថា កាលពីថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២៣វេលាម៉ោងប្រមាណ ២ រសៀលមានភ្ញៀវទេសចរណ៍ជនជាតិខ្មែរចំនួន៤៣នាក់ ស្រីចំនួន១២នាក់ មកពីភ្នំពេញ និងខេត្តតាកែវ មកបោះតង់សម្រាកនៅអមសងខាងជ្រោះឱម៉ាល់ លុះដល់ម៉ោងកើតហេតុខ្ទង់ប្រមាណ ៣ និង៣០ នាទី ទៀបភ្លឺមានភ្លៀងមួយមេយ៉ាងធំបណ្ដាលអោយទឹកជ្រោះខាងលើធ្លាក់មកខ្លាំង បោកបក់មកលើតង់ និងមនុស្សធ្លាក់ក្នុងទឹកជ្រោះ បណ្តាលឲ្យស្លាប់ចំនួន០១នាក់ឈ្មោះ កែន ស្រីរត្ន័ ភេទស្រី អាយុ១៩ឆ្នាំ នៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ។ បាត់ខ្លួនចំនួន០១នាក់ ឈ្មោះផន ស្រីខួច ភេទស្រី អាយុ១៩ឆ្នាំនៅ ភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតកែវ។ របួសចំនួន០២នាក់៖ ១.ឈ្មោះសុង ទីមធន ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតកែវ។ ២. ឈ្មោះសីហា ភេទប្រុស អាយុ២២ឆ្នាំ ភេទប្រុស អាយុ២២ឆ្នាំនៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ។ ចំណែកទេសចរដទៃទៀតត្រូវបានជួយសង្គ្រោះ ពុំមានគ្រោះថ្នាក់អ្វីនោះទេ៕







