មនុស្ស ៤៤នាក់បានស្លាប់ នៅប៉ាគីស្ថាន ក្រោយការផ្ទុះនៅឯការជួបជុំមួយ​របស់គណបក្សនយោបាយអ៊ីស្លាមនិយម

2023/07/31 03:22:45 pm        316

មនុស្សយ៉ាងហោចណាស់ ៤៤នាក់បានស្លាប់ក្នុងការផ្ទុះមួយនៅក្នុងប្រទេសប៉ាគីស្ថាន អំឡុងពេលបាតុកម្មដែលរៀបចំដោយគណបក្សអ៊ីស្លាម។ 

មនុស្ស​ជាង ១០០នាក់ ក៏បានរងរបួសផងដែរ នៅក្នុងការផ្ទុះនៅក្នុងស្រុក បាជួ( Bajaur) ភាគ​ពាយព្យ​ជា​កន្លែងដែលគណបក្ស Jamiat Ulema-e-Islam-Fazl (JUI-F) កំពុង​រៀបចំ​កិច្ច​ប្រជុំ​មួយ​។

នគរបាលបានប្រាប់សារព័ត៌មាន BBC ថាពួក​គេបាន​រក​ឃើញ​ភស្តុតាង​ដែល​បង្ហាញ​ថា​ការ​ផ្ទុះនេះ​អាច​ជា​ការ​វាយប្រហារអត្តឃាត។

មន្ត្រីបាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះត្រូវបានបញ្ចប់ ហើយអ្នក​របួស​ទាំង​អស់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ។

ក្រុមមន្ត្រី​បានព្រមានថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត ខណៈដែលមនុស្ស ១៥ នាក់ស្ថិត​ក្នុង​ស្ថានភាពធ្ងន់ធ្ងរ។

មូលហេតុ​នៅ​ពីក្រោយការវាយប្រហារនេះមិនទាន់ច្បាស់លាស់នៅឡើយទេ។ កងកម្លាំង​សន្តិសុខ​បាន​បិទ​តំប​ន់នោះ និងកំពុងបើកការស៊ើបអង្កេត។

មនុស្សរាប់​រយនាក់បានចូលរួមសន្និបាតរបស់គណបក្សពលករ JUI-F កាលពី​ថ្ងៃ​អាទិត្យ​នៅ​ទី​ប្រជុំ​ជន ខា (Khar) ក្នុងស្រុកកុលសម្ព័ន្ធបាជួ(Bajaur) នៃខេត្ត ឃីប៊ើ ប៉ាកទុនខ្វា (Khyber Pakhtunkhwa) របស់ប្រទេសប៉ាគីស្ថាន ជិតព្រំដែនជាមួយប្រទេសអាហ្វហ្គានីស្ថាន។ 

ក្រុម​អាជ្ញាធរបានប្រកាសអាសន្នសុខភាពនៅមន្ទីរពេទ្យស្រុកមួយនេះ។ គួរឲ្យដឹងថា ប្រទេសប៉ាគីស្ថាន បានមើលឃើញការវាយប្រហារការបះបោរពី សំណាក់​ក្រុម​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម​ជ្រុល​និយមចាប់តាំងពីឆ្នាំមុន នៅពេលដែលបទឈប់បាញ់មួយរវាង ក្រុម តេរីក អ៊ីតា​លី​បង់​ ប៉ាគីស្ថាន (Tehreek-e-Taliban Pakistan) និងរដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដ បាន​បរ​ជ័យ​៕​ អត្ថបទ៖ ក្រូច សុខមាន

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        25
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        25
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        240

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm