ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ការរិះគន់ក្នុងគោលបំណងស្ថាបនាគឺខុសពីការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូច។
ឯកឧត្ដមបណ្ឌិតបានបញ្ជាក់បន្ថែមទៀតថា «ចំពោះរាល់ការរិះគន់ ក្នុងគោលបំណងស្ថាបនាក្នុងចេតនាសុចរិត យើងស្វាគមន៌និងផ្ដល់តម្លៃ។ ផ្ទុយទៅវិញ ចំពោះការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូចក្នុងចេតនាទុច្ចរិត យើងមិនចាំបាច់ឲ្យតម្លៃនោះទ្បើយ ព្រោះនាំតែខាតពេលវេលាឥតប្រយោជន៍។»
