ក្រុមមេដឹកនាំនៃប្លុកប្រទេសអាហ្វ្រិកខាងលិច បានជួបប្រជុំគ្នាកាលពីថ្ងៃអាទិត្យ ហើយបានថ្កោលទោសរដ្ឋប្រហារយោធាមួយ ដែលកាលពីសប្តាហ៍មុន បានផ្តួលរំលំរដ្ឋាភិបាលនីហ្សេ ហើយបានចេញឱសានវាទដល់ក្រុមមេដឹកនាំរដ្ឋប្រហារ។

«ក្នុងករណីដែលការទាមទាររបស់អាជ្ញាធរ មិនត្រូវបានបំពេញក្នុងរយៈពេលមួយ សប្តាហ៍ត្រូវចាត់វិធានការទាំងអស់ដែលចាំបាច់ ដើម្បីស្តារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ នៅក្នុងសាធារណរដ្ឋនីហ្សេ។ វិធានការបែបនេះ អាចរាប់បញ្ចូលទាំងការប្រើប្រាស់កម្លាំងផងដែរ។
លើសពីការគំរាមកំហែងនៃការប្រើប្រាស់កម្លាំង និងពេលវេលាកំណត់រយៈពេលមួយសប្តាហ៍ ក្រុមមេដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងអាប៊ូចា (Abuja)ប្រទេសនីហ្ស៊េរីយ៉ា បានប្រកាសពីសកម្មភាពបន្ទាន់ មួយចំនួន ព្រំដែនជាមួយប្រទេសនីហ្សេ នឹងត្រូវបិទ ជើងហោះហើរពាណិជ្ជកម្ម ត្រូវបានហាមឃាត់ ប្រតិបត្តិការហិរញ្ញវត្ថុ ត្រូវបានបញ្ឈប់ ទ្រព្យសម្បត្តិជាតិ ត្រូវបានបង្កក និងជំនួយ ត្រូវបានបញ្ចប់។

