រុស្ស៊ីព្រមានថា ខ្លួនត្រូវតែប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើការវាយបករបស់អ៊ុយក្រែនទទួលបានជោគជ័យ

2023/07/31 05:00:40 pm        330

អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ម៉េដវ៉េដេវ(Dmitry Medvedev) ដែលពេលខ្លះបានបង្កឲ្យមានក្ដីបារម្ភការផ្ទុះសង្រ្គាមនុយក្លេអ៊ែរ ជុំវិញជម្លោះអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុងមូស្គូ នឹងត្រូវតែប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើការវាយបករបស់ទីក្រុងគីវ ដែលនៅតែបន្តនោះ ទទួលបានជោគជ័យ ។

លោក Medvedevដែលកាន់តំណែងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ជាស្ថាប័នមួយត្រូវបានដឹកនាំដោយលោកប្រធានាធិបតី Vladimir Putin បាននិយាយនៅក្នុងសារមួយនៅលើបណ្ដាញសង្គមផ្លូវការរបស់លោកថា រុស្ស៊ី ត្រូវបានបង្ខំឲ្យត្រឡប់ទៅអនុវត្តន៍គោលការណ៍នុយក្លេអ៊ែររបស់ខ្លួននៅក្នុង សេណារីយោបែបនេះ។

លោកបាននិយាយថា សាកស្រមៃមើលថាប្រសិនបើការវាយលុកដែលគាំទ្រដោយណាតូ ជោគជ័យ ហើយពួកគេបានកាន់កាប់ផ្នែកមួយនៃទឹកដីរបស់យើងនោះ យើងនឹងត្រូវបង្ខំឲ្យប្រើអាវុធនុយក្លេអ៊ែរស្របតាមច្បាប់នៃក្រឹត្យរបស់ប្រធានាធិបតីរុស្ស៊ី។

លោកបាននិយាយថា ពិតជាពុំមានជម្រើសផ្សេងទៀតទេ។ ដូច្នេះសត្រូវរបស់យើងគួរតែបួងសួងឲ្យក្រុមអ្នកចម្បាំងរបស់យើង ទទួលបានជោគជ័យ ។ ពួកគេកំពុងធ្វើឲ្យប្រាកដថា ភ្លើងនុយក្លេអ៊ែរសកលមិនត្រូវបានដុតបញ្ឆេះទេ ។

លោក Medvedev ដែលបានចាត់ទុកខ្លួនឯងថាជាសំឡេងដ៏មានឥទ្ធិពលបំផុតមួយរបស់ទីក្រុងមូស្គូ ទំនងសំដៅលើផ្នែកមួយនៃគោលនយោបាយនុយក្លេអ៊ែររបស់រុស្ស៊ី ដែលកំណត់ថា អាវុធនុយក្លេអ៊ែរ អាចត្រូវបានប្រើប្រាស់ក្នុងការឆ្លើយតបទៅនឹងការឈ្លានពានប្រឆាំងនឹងរុស្ស៊ីដែលបានអនុវត្តដោយប្រើអាវុធធម្មតាដែលគំរាមដល់សន្តិសុខរដ្ឋរបស់រុស្ស៊ី ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm