អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូ ណាល់ត្រាំ បានចាប់យកគោលដៅទៅលើប្រធានាធិបតីលោក Joe Biden និងអភិបាលរដ្ឋ Florida លោក Ron DeSantis ជាគូប្រជែងតំណែងប្រធានាធិបតីគណបក្សសាធារណៈរដ្ឋ អំឡុងពិធីជួបជុំក្នុងទីក្រុង Erie រដ្ឋ Pennsylvania ។

លោក DeSantis ត្រូវបានគេមើលឃើញថាជាការគំរាមសំខាន់មួយចំពោះលោកTrump នៅពេលដើមឆ្នាំ ប៉ុន្តែយុទ្ធនាការរបស់លោកកំពុងចុះខ្សោយនៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
លោកបានបដិសេធមិនដើរពីក្រោយលោកTrump នៅក្នុងពិធីទទួលទានអាហារពេលល្ងាចនៃទិវា Lincoln Day របស់គណបក្សសាធារណៈរដ្ឋ ក្នុងទីក្រុង Des Moines( ដេ ម័ញ) កាលពីថ្ងៃសុក្រ ទី២៨ ខែកក្កដា ជាកន្លែងដែលអ្នកទាំងពីរនាក់នេះ និងសមាជិកគណបក្សសាធារណៈរដ្ឋ១១នាក់ផ្សេងទៀតមានក្តីសង្ឃឹមដែលត្រូវបានគេផ្តល់ឲ្យរយៈពេល១០នាទីម្នាក់នៅពីមុខអ្នកចូលរួម១.២០០នាក់។
នៅឆ្នាំនេះ លោក Trump ត្រូវបានគេចោទប្រកាន់២លើក ហើយចំនួនសំឡេងឆ្នោតរបស់លោក នៅក្នុងការប្រជែងតែងតាំងបេក្ខភាពប្រធានាធិបតីរបស់គណបក្សសាធារណៈរដ្ឋ កំពុងកើនឡើង។
