កីឡាការិនីប្រណាំងកង់ហូឡង់ Demi Vollering បានក្លាយជាជើងឯកនៃការប្រកួតប្រណាំងកង់ Tour de France ផ្នែកនារីជាលើកដំបូងក្នុងអាជីព បន្ទាប់ពីទទួលបានចំណាត់ថ្នាក់លេខ ២ នៅ ដំណាក់កាលចុងក្រោយថ្ងៃអាទិត្យម្សិលមិញនៅទីក្រុង Pau ប្រទេសបារាំង។
ដំណាក់កាលចុងក្រោយដែលមានចំងាយផ្លូវត្រឹម ២២.៦ គីឡូម៉ែត្រ ជាដំណាក់កាលប្រណាំងយកថេរវេលាផ្ទាល់ខ្លួន កីឡាការិនីស្វ៊ីស Marlen Reusser ជាអ្នកឈ្នះដោយប្រើវេលាតិចជាងគេត្រឹម ២៩ នាទី ១៥ វិនាទី តាមពីក្រោយដោយកីឡាករ Demi Vollering របស់ក្រុម SD Worx យឺតជាង ១០ វិនាទី និងលេខ ៣ ក្នុងដំណាក់កាលបានទៅកីឡាការិនីប៊ែលហ្ស៊ិក Lotte Lopecky យឺតជាង ៣៨ វិនាទី។

Lotte Kopecky ដែលនាំមុខស្ទើរគ្រប់ដំណាក់កាលនោះ បានខាតបង់ពេលវេលាច្រើននៅដំណាក់ចុងក្រោយនេះ ដែលធ្វើឱ្យបាត់បង់ជើងឯកទៅកាន់ Demi Vollering ដែលតែងតែតាមពីក្រោយប្រកៀកប្រកិតកន្លងមក ខណៈ Kopecky បានត្រឹមខកចិត្តត្រឹមជាជើងឯករង។
លេខ ៣ បានទៅកីឡាការិនីប៉ូឡូញ Katarzyna Niewiadoma ខណៈលេខ ៤ បានទៅអ្នកការពារតំណែងជើងឯក កីឡាការិនីហូឡង់វ័យ ៤០ឆ្នាំ Annemiek van Vleuten ដែលបានប្រកាសចូលនិវត្តន៍នៅដំណាច់រដូវកាលនេះ៕ អត្ថបទ៖នាង សុភាវុធ
