រុស្ស៊ីបង្ហាញពីកម្លាំងទ័ពជើងទឹករបស់ខ្លួន នៅក្នុងក្បួនដង្ហែព្យុហយាត្រា នៅសមុទ្រ ក្នុងក្រុង St. Petersburg

2023/07/31 05:50:16 pm        103

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បានត្រួតពិនិត្យក្បួនដង្ហែព្យុហយាត្រានៃនាវាចម្បាំង និងនាវាមុជទឹកនុយក្លេអ៊ែរ នៅឯក្រុងកំណើតរបស់លោក St Petersburg កាលពីថ្ងៃអាទិត្យ (ទី៣០ ខែកក្កដា) ហើយប្រកាសថា កងទ័ពជើងទឹករុស្ស៊ី នឹងទទួលបាននាវាថ្មីចំនួន៣០គ្រឿង នៅឆ្នាំនេះ។

នាវា នាវាមុជទឹក និងនាវាផ្សេងទៀតចំនួន ៤៥គ្រឿង បានចូលរួមក្នុងព្រឹត្តិការណ៍ទិវាកងទ័ពជើងទឹកប្រចាំឆ្នាំរបស់ប្រទេសរុស្ស៊ី ជាប្រពៃណីនៃការបង្ហាញកម្លាំងយោធា ដែលធ្វើឡើងនៅឈូងសមុទ្រហ្វាំងឡង់ និងនៅទន្លេ Neva ក្នុងទីក្រុង St Petersburg ហើយជាមួយគ្នានេះ វិមានក្រឹមឡាំង បានឲ្យដឹងថា ទាហានជើងទឹកប្រហែល ៣.០០០នាក់ ក៏បានចូលរួមក្នុងក្បួនដង្ហែនៅលើគោកផងដែរ។

លោក ពូទីន អមដំណើរដោយរដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu និងឧត្តមនាវីឯក លោក Nikolai Yevmenov ដែលជាមេបញ្ជាការកងទ័ពជើងទឹក បានត្រួតពិនិត្យនាវាមួយចំនួនពីលើនាវាខ្នាតតូច នៅទន្លេ Neva មុនពេលធ្វើសុន្ទរកថា។

លោក ពូទីន បាននិយាយថា៖ «ថ្ងៃនេះ ប្រទេសរុស្ស៊ីកំពុងអនុវត្តប្រកបដោយទំនុកចិត្តនូវភារកិច្ចទ្រង់ទ្រាយធំនៃគោលនយោបាយដែនសមុទ្រជាតិរបស់យើង ហើយកំពុងកសាងកម្លាំងកងទ័ពជើងទឹករបស់យើងយ៉ាងខ្ជាប់ខ្ជួន។ ក្នុងឆ្នាំនេះតែមួយឆ្នាំប៉ុណ្ណោះ កប៉ាល់ចំនួន ៣០គ្រឿង ក្នុងកម្រិតផ្សេងៗគ្នា កំពុងត្រូវបានបញ្ចូលបន្ថែមទៅក្នុងកងនាវារវបស់យើង»។

ក្នុងសន្ទរកថា លោក ពូទីន មិនបានធ្វើការអត្ថាធិប្បាយជាក់លាក់ពាក់ព័ន្ធនឹងអ្វីដែលរុស្ស៊ីហៅថា ជា «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួន នៅអ៊ុយក្រែននោះឡើយ។ យោងតាមវិមានក្រឹមឡាំង បានឲ្យដឹងថា ប្រមុខរដ្ឋអាហ្រ្វិក ៤រូប បានចូលរួមក្នុងព្រឹត្តិការណ៍កាលពីថ្ងៃអាទិត្យនេះ ហើយប្រទេសអាហ្វ្រិកចំនួន ៥ផ្សេងទៀត បានបញ្ជូនតំណាងមកជំនួស៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm