កោះកុង៖ ពលរដ្ឋ១នាក់ និង៧នាក់បានរងរបួសធ្ងន់-ស្រាល ក្នុងករណីគ្រោះធម្មជាតិភ្លៀងខ្យល់កន្រ្តាក់នៅភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល។
លោកវេជ្ជបណ្ឌិត សៅ សូនី ប្រធានការិយាល័យប្រតិបត្តិសុខាភិបាលស្រុកស្រែអំបិល បានឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ថា ក្នុងចំណោមអ្នករបួសទាំង៧នាក់ មាន២នាក់បានបញ្ចូនទៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។
លោកវេជ្ជបណ្ឌិត សៅ សូនី បន្តថា កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ថ្មីៗនេះ មានខ្យល់កន្រ្តាក់លាយឡំនឹងភ្លៀងបណ្តាលឲ្យផ្ទះពលរដ្ឋចំនួន៣០ខ្នងបាក់ដួលរំលំ។ ក្នុងនោះមាន១២ខ្នង បាក់រំលំធ្ងន់ធ្ងរខ្លាំង។ បច្ចុប្បន្នពលរដ្ឋរងគ្រោះបានជម្លៀសមកទីទួលសុវត្តិភាព ដោយផ្តល់ជាស្បៀងអាហារ និងខ្លះទៀតកំពុងសម្រាកព្យាបាលជំងឺ៕







