ពាណិជ្ជសញ្ញាអក្សរXខ្នាតយក្សដ៏ភ្លឺចិញ្ចាច នាំឲ្យមានភាពមិនសប្បាយចិត្តពីអ្នកនៅទីក្រុង San Francisco

2023/07/31 06:54:25 pm        118

ឡូហ្គោអក្សរ X ដ៏ភ្លឺចិញ្ចាច ជាកន្លែងសម្គាល់ទីក្រុង San Francisco របស់សហរដ្ឋអាមេរិក ដែលលោក Elon Musk និយាយថា លោកមានគម្រោងបន្តរក្សាក្រុមហ៊ុនរបស់លោក ដែលជាកម្មវិធីផ្ញើសារ X ដែលពីមុនត្រូវបានគេស្គាល់ថា បណ្ដាញសង្គម Twitter។ ប៉ុន្តែការដាក់តាំងបង្ហាញនេះ បាននាំឲ្យមន្ត្រីក្រុង និងអ្នកស្រុកខ្លះ មិនសប្បាយចិត្តនោះឡើយ។

កាលពីថ្ងៃសុក្រ ក្រុមហ៊ុនបានដំឡើងឡូហ្គោអក្សរ «X» នៅលើដំបូលនៃទីស្នាក់ការកណ្តាល Market Street របស់ខ្លួន រហូតនាំឲ្យមានការខឹងសម្បាពីអ្នកជិតខាង ដែលបានត្អូញត្អែរអំពីភ្លើងដែលរំខាន ហើយនាយកដ្ឋានអធិការកិច្ចអគារ San Francisco បាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតលើរចនាសម្ព័ន្ធនេះ។

ការផ្លាស់ប្តូរនេះ បានធ្វើឡើងបន្ទាប់ពីការប្រកាសរបស់លោក Musk ដែលជាមហាសេដ្ឋីមានគំនិតប្លែកៗ និងដែលបានទិញក្រុមហ៊ុននេះ កាលពីខែតុលា ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ ដោយលោកបានប្រាប់ថា ក្រុមហ៊ុន ដែលទើបនឹងដាក់ឈ្មោះថ្មី នឹងបន្តនៅក្នុងទីក្រុង San Francisco ហើយបានបន្ថែមថា ការរក្សាឡូហ្គោអក្សរ X នៅទីក្រុង San Francisco អាចជាសញ្ញាដ៏ល្អសម្រាប់ទីក្រុង ដែលតស៊ូដើម្បីទទួលបានមកវិញផ្នែកទេសចរណ៍ និងអាជីវកម្ម ដែលបាត់បង់ក្នុងអំឡុងពេលមានជំងឺរាតត្បាត។

ប៉ុន្តែមិនមែនអ្នករស់នៅក្រុង San Francisco ទាំងអស់ សុទ្ធតែចង់បានមេត្រីភាពរបស់លោក Musk នោះទេ។ អ្នករស់នៅក្បែរអាគារនោះ កាលពីចុងសប្តាហ៍ បានថតវីដេអូនៃពន្លឺចេញពីអក្សរ X ដ៏ធំ លោតញាប់ និងញ័រៗ ដោយមានអ្នកខ្លះរិះគន់ថា ជាពន្លឺ ដែលបង្កការរំខាន។

នាយកដ្ឋានអធិការកិច្ចអគារនៃទីក្រុង San Francisco បានបើកការស៊ើបអង្កេតលើរចនាសម្ព័ន្ធនេះ ដោយនិយាយថា វាអាចបំពានលើច្បាប់អនុញ្ញាត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        126
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        119
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm