ប្រភពពីកងកម្លាំងសន្តិសុខ បាននិយាយកាលពីថ្ងៃអាទិត្យទី៣០កក្កដាថា មនុស្សយ៉ាងហោចណាស់៥នាក់បានស្លាប់ និង៧នាក់រងរបួស ក្នុងការប៉ះទង្គិចគ្នានៅក្នុងជំរំជនភៀសខ្លួនជនជាតិប៉ាឡេស្ទីនដ៏ធំបំផុតរបស់ប្រទេសលីបង់ នៅជិតក្រុងកំពង់ផែ ស៊ីដុន( Sidon) ជាទីដែលក្រុម Fatah បានវាយប្រយុទ្ធ ប្រឆាំងនឹងក្រុមគូប្រជែងមួយចំនួន ដែលគាំទ្រក្រុមជ្រុលនិយម។

ក្រុមហ្វាតារបស់ជនជាតិប៉ាឡេស្ទីន បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ដោយបានបញ្ជាក់ពីការស្លាប់របស់មេបញ្ជាការក្រុមនេះលោក អាស្រាហ្វ អាល់ អាម៉ូជី(Ashraf al-Armouchi) និងកងកម្លាំងរបស់លោក៤នាក់ទៀត អំឡុងប្រតិបត្តិការបោសសម្អាតអំពើឧក្រិដ្ឋកម្ម។
សេចក្ដីថ្លែងការណ៍នេះ បានថ្កោលទោសឧក្រិដ្ឋកម្មគួរឲ្យស្អប់ខ្ពើមនិងកំសាក ក្នុងបំណងបង្កអសន្តិសុខ និងស្ថិរភាព នៅជំរំជនជាតិប៉ាឡេស្ទីនក្នុងប្រទេសលីបង់។
ការប៉ះទង្គិចគ្នានេះ បានចាប់ផ្ដើម នៅថ្ងៃដែលបរាជ័យប៉ុនប៉ងធ្វើឃាតលើមេដឹកនាំក្រុមអ៊ីស្លាមជ្រុលនិយមប្រកាន់តឹងម្នាក់ ដែលបានបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ ។ ហេតុការណ៍នេះ បានកើតឡើងក្រោយការបាញ់ប្រហារ និងការវាយប្រហារដោយក្រុមសម្មប្រយុទ្ធប្រដាប់អាវុធនៅទីស្នាក់ការរបស់ក្រុម Fatah។
ជនភៀសខ្លួនប្រមាណ៤០ម៉ឺននាក់ រស់នៅក្នុងជំរំប៉ាឡេស្ទីនចំនួន១២កន្លែងរបស់ប្រទេសលីបង់ ដែលមានតាំងពីសង្រ្គាមឆ្នាំ១២៤៨ មក រវាងអ៊ីស្រាអែល និងក្រុមប្រទេសអារ៉ាប់ជិតខាងរបស់ខ្លួន ៕
