ឯកឧត្តម វេង សាខុន និងលោកជំទាវ ព្រមទាំងក្រុមការងារនាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃវត្តចំនួន៩

2023/07/31 08:47:37 pm        180

កំពង់ចាម៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងលោក ជំទាវ រួមជាមួយសហការីដែលជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះឃុំតំបែរ និងឃុំត្រពាំងព្រីង ស្រុកតំបែរ បាននាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន គ្រឿងបរិក្ខារ និងបច្ច័យមួយចំនួនទៀត មកប្រគេនព្រះចៅអធិកាដែលគង់ចាំព្រះវស្សា ដូនជី តាជីប្រតិបត្តិធម៌ និងសមាទានសីល តាមទំនៀមទំលាប់ព្រះពុទ្ធសាសនា ចំនួន៩ វត្ត នាព្រឹកថ្ងៃចន្ទ ១៤កើត ខែទុតិយាសាឍ ឆ្នាំថោះ ចត្វាស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ។

ពិធីនេះបានប្រព្រឹត្តនៅពីរទីតាំង៖ ទីតាំងទីមួយនៅវត្តសុវណ្ណមុនីជោត ក្នុងភូមិស្វាយតាមែក ឃុំតំបែរមានចំនួនប្រាំវត្ត ក្នុងនេះមានវត្តសុវណ្ណមុនីជោត, វត្តត្រពាំងព្រីង, វត្តតំបែរ, វត្តសេដាសេនជ័យ និងវត្តកោះក្រញ៉ាញ់ និងទីតាំងពិធីមួយទៀតបានរៀបចំនៅវត្តវណ្ណ:ណារាម ក្នុងភូមិបង្ហើខ្លែង ឃុំត្រពាំងព្រីង ដែលមានវត្តវណ្ណារាម, វត្តស្រែកក់, វត្តភ្នំទួល និងវត្តភ្នំបុត្រ ។

ឯកឧត្តមបានធ្វើការសំណេះសំណាលជាមួយព្រះតេជគុណព្រះចៅអធិការ និងប្រជាពលរដ្ឋពុទ្ធិបរិស័តដែលនិមន្តមកពីប្រាំបួនវត្តចំនួនប្រាំអង្គ និង ៦០០នាក់ ដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកប្រគេនព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ និងជូនប្រជាពលរដ្ឋទូទាំងស្រុកតំបែរ សូមទទួលយកពុទ្ធពរទាំបួនប្រការកុំបីឃ្លៀឃ្លាតឡើយ។ ក្នុងនាមប្រធាន អនុប្រធានក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទូទាំងស្រុកតំបែរ ឯកឧត្តមបានអបអរសាទរ អរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះប្រជាពលរដ្ឋនៅស្រុកតំបែរទាំអស់ និងសូមវាយតម្លៃខ្ពស់ចំពោះជោគជ័យដ៏ធំធេងនៃលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលគណបក្សប្រជាជនកម្ពុជាស្រុកតំបែរទទួលបានការគាំទ្រជាង ១០០% យោងតាមលទ្ធផលបណ្តោះអាសន្នរបស់ គ ជ ប។ លទ្ធផលជាប្រវត្តិសាស្រ្តនេះ គឺមិនអាចកាត់ផ្តាច់បានពីការខិតខំពុះពារ និងលះបង់គ្រប់បែបយ៉ាងរបស់សមាជិកគណបក្សគ្រប់ជាន់ថ្នាក់បានឡើយ។

ក្នុងនាមប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកតំបែរ ឯកឧត្តមបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម លោក ជំទាវ លោក លោកស្រី ដែលជាអុប្រធានចុះជួយស្រុក ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះឃុំទាំងពីរ អាជ្ញាធរមូលដ្ឋាន និងពុទ្ធិបរិស័តចំណុះជើងវត្ត ដែលបានបរិច្ចាគ ចាប់មគ្គផលធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានាព្រឹកនេះ។ ឯកឧត្តមបានឧទ្ទិសភាគផលបុណ្យ កុសលទានជូនសប្បុរសជនទាំងអស់ទទួលយកនូវផលា និសង្ឃតាមសទ្ធារៀងៗខ្លួន និងទទួលយកនូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        159
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ

2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm