អាមេរិក៖ ជនអន្តោប្រវេសន៍ បានបន្តឆ្លងកាត់ទន្លេ ( រីយ៉ូ ហ្ក្រានដេ) Rio Grande កាលពីថ្ងៃសៅរ៍ ទោះបីជាមានរបាំងពោងបណ្តែតទឹក ត្រូវបានដាក់នៅនឹងកន្លែងដោយរដ្ឋតិចសាស់ដើម្បីរារាំងពួកគេក៏ដោយ។
វីដេអូថតដោយយានដ្រូន បានបង្ហាញពីជនអន្តោប្រវេសន៍ដើរឆ្លងកាត់ខ្សែលួសបន្លាប្រវែងជាច្រើនម៉ាយស៍ ស្វែងរកចំណុចចូលទៅកាន់សហរដ្ឋអាមេរិកពីប្រទេសម៉ិកស៊ិក ដើម្បីប្រគល់ខ្លួនដល់សមាជិកឆ្មាំជាតិរបស់កងទ័ព និង ក្រសួងនគរបាលសុវត្ថិភាពសាធារណៈរបស់រដ្ឋតិចសាស់ នៅជិតទីក្រុង Eagle Pass រដ្ឋតិចសាស់។
អាជ្ញាធរនៅរដ្ឋតិចសាស់ បានចាប់ផ្តើមតម្លើងរបាំងបណ្តែតទឹកនៅកណ្តាលទន្លេជិតទីក្រុង Eagle Pass បង្កឲ្យមានការត្អូញត្អែរផ្នែកការទូតពីប្រទេសម៉ិកស៊ិក។
ក្នុងប៉ុន្មានខែថ្មីៗនេះ កងទ័ពឆ្មាំជាតិរដ្ឋតិចសាស់ បានដាក់ពង្រាយខ្សែបន្លាលួស ដើម្បីបញ្ឈប់លំហូរជនអន្តោប្រវេសន៍ពីប្រទេសម៉ិកស៊ិក។
អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយថា រដ្ឋតិចសាស់មិនបានពិគ្រោះយោបល់ជាមួយមន្ត្រីសហព័ន្ធនោះទេ នៅមុនពេលតម្លើងពោងបណ្តែតទឹក ហើយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានដាក់បណ្តឹងប្តឹងរដ្ឋតិចសាស់ជុំវិញការតម្លើងរបាំងបណ្តែតទឹករបស់រដ្ឋនេះ៕

