អាមេរិក៖ ទូរទស្សន័CNN ពុំបានបរិហាកេរ្តិ៍ លើលោក Donald Trump នោះទេ នៅពេលដែលទូរទស្សន៍នេះ និយាយយោងទៅរកការបញ្ជាក់ការបោះឆ្នោតក្នុង២០២០ ដែលលោកបានបរាជ័យ ខណៈជាការដកស្រង់សម្តីរបស់លោក ថាជាការភូតកុហក់ដ៏ធំ។ កាលពីថ្ងៃសុក្រ ចៅក្រមសហព័ន្ធ បានចេញសេចក្តីសម្រេច ថាការអត្ថាធិប្បាយនោះមិនអាចជាការបរិហារកេរ្ត៍នោះទេ ព្រោះវាជាការបញ្ចេញមតិ។ បណ្តឹងរបស់អតីតប្រធានាធិបតីរូបនេះ បានធ្វើឡើងកាលពីខែតុលាឆ្នំាមុន។

វាបានគូសបញ្ជាក់គំរូចំនួន៥ ដែលបណ្តាញសារព័ត៌មានបានចេញផ្សាយរឿង ឬ ផ្សាយពីការអត្ថាធិប្បាយ ដោយប្រើប្រាស់ឃ្លាកុហក់អំពីភាពបរាជ័យក្នុងការបោះឆ្នោតរបស់លោក Trump។ បណ្តឹងរបស់លោកTrump បានអះអាងថា បណ្តាញទូរទស្សន៍នេះបានប្រើប្រាស់ឃ្លាកុហក់ដ៏ធំក្នុងការប្រដូចលោកដោយចេត្តនាទៅនឹងមេដឹកនាំណាហ្ស៊ីអាល្លឺម៉ង់ គឺលោក Adolf Hitler( អាដុល អ៊ីត្លែ) ។
អ្នកនាំពាក្យរបស់លោក Trump បានចាប់ចំណុចនោះ ទោះបីក្នុងការថ្លែងក៏ដោយ ហើយទូរទស្សន៍ CNN នឹងត្រូវទទួលខុសត្រូវសម្រាប់ការប្រព្រឹត្តខុសរបស់ពួកគេមកលើអតីតប្រធានាធិបតី។
ទូរទស្សន៍ CNN ជាគោលដៅដ៏ពេញចិត្តរបស់លោក Trump ជាយូរមកហើយ ជាអ្នកដែលតែងតែនិយាយវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយដែលលោកមិនពេញចិត្ត៕
