អូស្ត្រាលី៖រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលីលោក Richard Marles បាននិយាយនៅថ្ងៃចន្ទនេះថា អាជ្ញាធរ បានបាត់បង់ក្តីសង្ឃឹមនៃការរកឃើញអ្នកនៅរស់ បន្ទាប់ពីឧទ្ធម្ភាគចក្រយោធាមួយគ្រឿង បានធ្លាក់ចូលទៅក្នុងសមុទ្រ អំឡុងសមយុទ្ធកាលពីចុងសប្តាហ៍។ លោក Marles និយាយថានៅពេលដំបូង ក្រុមអ្នកជួយសង្គ្រោះ មានសង្ឃឹមតិចតួចថា ពួកគេនឹងរកឃើញសមាជិកយានិក៤នាក់នៅរស់ ប៉ុន្តែអ្នកទាំងនោះបានស្លាប់បន្ទាប់ពីរកឃើញបំណែកសំខាន់ពីយន្តហោះ។

ឧទ្ធម្ភាគចក្រនេះ បានចូលរួមក្នុងសមយុទ្ធ Talisman Sabre( តាលីស្មាន សាប៊ើ) ទ្រង់ទ្រាយធំ ដែលមានបុគ្គលិកចូលរួម៣០.០០០នាក់ មកពីប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក និងប្រទេសជាច្រើនផ្សេងទៀត។ ឧទ្ធម្ភាគចក្រ បានធ្លាក់ចូលក្នុងទឹក នៅជិតកោះ Whitsunday ខណៈចូលរួមប្រតិបត្តិការនៅពេលយប់។
យោធាមកពីប្រទេសយ៉ាងហោចណាស់ចំនួន៣ បានចូលរួមជាមួយកងកម្លាំងនគរបាល ក្នុងការស្វែងរកសមាជិយានិកនៃឧទ្ធម្ភាគចក្រ MRH-90 Taipan ដែលបានធ្លាក់កាលពីល្ងាចថ្ងៃសុក្រ នៅឆ្នេសមុទ្រភាគឦសាន របស់ប្រទេសអូស្ត្រាលី។
លោក Marles និយាយថា ការបាត់បង់អ្នកទាំង៤អ្នកនេះ គឺជាការបាត់បង់ធំធេង និងមានន័យដូចជាការបាត់បង់អ្នកដែលបានស្លៀកឯកសណ្ឋានប្រទេសរបស់យើង ហើយលោកពិជាសោកស្តាយយ៉ាងខ្លាំងសម្រាប់ក្រុមគ្រួសាររបស់ពួកគេ៕