មនុស្សម្នាក់ស្លាប់ និង៨នាក់ទៀត រងរបួស ក្នុងការបាញ់ប្រហារធំមួយ នៅប៉ែកខាងលិចទីក្រុងឈីកាហ្គោ

2023/07/31 09:16:58 pm        77

អាមេរិក៖ យោងតាមនគរបាលក្នុងតំបន់ បានឲ្យដឹងថា ស្ត្រីវ័យ២១ឆ្នាំម្នាក់ បានស្លាប់ និង៨នាក់ផ្សេងទៀត បានរងរបួស ក្នុងការបាញ់ប្រហារធំមួយ នៅប៉ែកខាងលិច ទីក្រុង ឈីកាហ្គោកាលពីព្រឹកថ្ងៃអាទិត្យ។ នគរបាលទីក្រុងឈីកាហ្គោ និយាយថា ការបាញ់ប្រហារនេះ បានកើតឡើងនៅអំពុងម៉ោង១ រំលងអាធ្រាត ម៉ោងក្នុងតំបន់ នៅដែលមនុស្សច្រើននាក់ ត្រូវបានគេឃើញចញពីរថយន្តJeep (ហ្ស៊ីប) ព័ណ៌ខ្មៅមួយគ្រឿង និងបានចាប់ផ្តើមបាញ់ប្រហារទៅលើក្រុមស្ត្រីកំពុងជួបជុំគ្នា។ អាយុរបស់ជនរងគ្រោះទាំង៩នាក់មានចាប់ពី២០ឆ្នាំដល់៣៣ឆ្នាំ។  

អាជ្ញាធរនិយាយថា ស្ត្រីដែលត្រូវបានគេបាញ់ចំមុខ ត្រូវបានប្រកាសថាស្លាប់ភ្លាមៗបន្ទាប់ពីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Mt. Sinai ។ ស្ត្រីវ័យ២៨ឆ្នាំម្នាក់ ត្រូវបានគេបាញ់៨គ្រាប់ចំដងខ្លួន ហើយកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ ស្ត្រី៥នាក់ផ្សេងទៀត បានទទួលរងរបួសដោយការបាញ់កាំភ្លើងច្រើនគ្រាប់ ខណៈជនរងគ្រោះ២នាក់រងរបួសត្រូវបញ្ឆិត។ នគរបាលនិយាយថា គ្មាននណាម្នាក់ត្រូវបានឃុំខ្លួននៅឡើយ ហើយឧបទ្ទវហេតុនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។  

សហរដ្ឋអាមេរិក កំពុងទប់ស្កាត់នូវចំនួនដ៏ច្រើននៃករាបាញ់ប្រហារទ្រង់ទ្រាយធំៗ និងឧបទ្ទវហេតុអំពើហិង្សាដោយអាវុធ។ យោងតាមទិន្នន័យដែលប្រមូលដោយបណ្ណាសា អំពើហិង្សាដោយអាវុធ បានឲ្យដឹងថា មានការបាញ់ប្រហារទ្រង់ទ្រាយធំៗជាង៤១៥លើកនៅក្នុងប្រទេសរហូតមកដល់ពេលនេះនៅឆ្នាំនេះ ដែលបានកំណត់ថាការបាញ់ប្រហារទ្រង់ទ្រាយធំមួយ ជាឧបទ្ទវហេតុដែលមានមនុស្សយ៉ាងហោចណាស់៤នាក់ត្រូវបានបាញ់ ដោយមិនរាប់បញ្ចូលអ្នកបាញ់ប្រហារឡើយ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm