អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា សង្រ្គាមកំពុងវិលត្រលប់ទៅរកប្រទេសរុស្ស៊ីវិញ ប៉ុន្មានម៉ោងបន្ទាប់ពីវិមានក្រឹមឡាំងបានចោទប្រកាន់រដ្ឋធានី គីវ ពីការកំណត់គោលដៅវាយប្រហាររដ្ឋធានីមូស្គូជាមួយនឹងយានដ្រូន ដែលជាការវាយប្រហារចុងក្រោយបង្អស់។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យានដ្រូនចំនួន៣គ្រឿងត្រូវបានស្ទាក់ចាប់កាលពីថ្ងៃអាទិត្យ ប៉ុន្តែអាជីវកម្ម និងផ្សារទំនើបមួយនៅភាគខាងលិចនៃរដ្ឋធានីត្រូវបានវាយប្រហារ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS បានរាយការណ៍ថា ជាន់ទី៥ និងទី៦នៃអគារកម្ពស់ ៥០ជាន់បានរងការខូចខាត ហើយមិនមានអ្នកស្លាប់និងរបួសត្រូវបានរាយការណ៍ទេ។
លោក Zelensky បាននិយាយនៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់លោកថា "អ៊ុយក្រែនកាន់តែរឹងមាំ ហើយសង្រ្គាមកំពុងវិលត្រលប់ទៅរកទឹកដីរុស្ស៊ីវិញជាបណ្តើរៗ គឺទៅកាន់មជ្ឈមណ្ឌលនិមិត្តសញ្ញា និងមូលដ្ឋានយោធារបស់រុស្ស៊ី" ។ "នេះគឺជាការជៀសមិនរួច ហើយវាជារឿងធម្មជាតិ និងយុត្តិធម៌ពិតប្រាកដ"។
អ្នកនាំពាក្យរបស់កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ការវាយប្រហារដោយយានដ្រូនចុងក្រោយបង្អស់លើរដ្ឋធានីមូស្គូគឺសំដៅលើការប៉ះពាល់ដល់ប្រជាជនរុស្ស៊ី ដែលចាប់តាំងពីវិមានក្រឹមឡាំងបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២មក៕
