អូស្រ្តាលី៖ ទីក្រុងស៊ីដនីបានកត់ត្រាខែកក្កដាដែលជាខែក្តៅបំផុតរបស់ខ្លួន លើសពីកំណត់ត្រាមុនៗដែលបានកត់ត្រាកាលពីឆ្នាំ២០១៨។ គិតត្រឹមពាក់កណ្តាលរសៀលថ្ងៃច័ន្ទនេះ សីតុណ្ហភាពនៅទីក្រុងនីមួយៗនៃរដ្ឋភាគខាងកើត បានឈានដល់កំណើនការព្យាករណ៍ចំនួន១ដឺក្រេ ឬច្រើនជាងនេះ។

លោក Ben Domensino អ្នកជំនាញឧតុនិយមប្រចាំតំបន់អាកាសធាតុបាននិយាយថា សីតុណ្ហភាព២៣,៥អង្សាសេ របស់ទីក្រុងស៊ីដនី គឺជាសីតុណ្ហភាពអតិបរិមានៃខែកក្កដាលើសពីកំណត់ត្រាមុនមានកម្រិត ១៩,៨៩អង្សាសេ ដែលបានកត់ត្រាក្នុងឆ្នាំ២០១៨។
ផ្នែកភាគច្រើននៃប្រទេសអូស្ត្រាលីកំពុងបន្តជួបប្រទះអាកាសធាតុក្តៅមិនសមហេតុផលក្នុងសប្តាហ៍នេះ រួមទាំងកម្ដៅកំណត់ត្រាសម្រាប់ទីក្រុងស៊ីដនីផងដែរ។ ក្នុងពេលជាមួយគ្នានោះ រដ្ឋ Tasmania ប្រឈមនឹងការបំផ្លិចបំផ្លាញដោយខ្យល់បក់ខ្លាំង។

សីតុណ្ហភាពនៅទីក្រុងធំៗចំនួន ៤ ក្នុងចំណោមទីក្រុងធំៗចំនួន ៨ របស់ប្រទេសអូស្ត្រាលី ត្រូវបានគេព្យាករណ៍ថានឹងឡើងដល់យ៉ាងហោចណាស់ដល់កម្រិត ២០អង្សាសេ នៅថ្ងៃច័ន្ទនេះ រួមមានទីក្រុងស៊ីដនី (២២អង្សាសេ) ទីក្រុង Brisbane ( ប៊្រីសបិន) (២៧អង្សាសេ) ទីក្រុង Perth (២០អង្សាសេ) និងទីក្រុង Darwin (៣៣អង្សាសេ) បន្ទាប់ពីសីតុណ្ហភាពកើនឡើងចំនួន ៨អង្សាសេ លើសពីធម្មតាសម្រាប់ខែកក្កដានៅចុងសប្តាហ៍ ក្នុងផ្នែកខ្លះនៃប្រទេសអូស្ត្រាលីភាគខាងកើតផងដែរ៕
