ភ្នំពេញ ៖ ក្រុមការងារផ្នែកអភិរក្ស នៃសារមន្ទីរទួលស្លែង បានជ្រើសរើសដែលទទួលបានពីកំណាយស្រាវជ្រាវនៅទីតាំងអតីត ម-១៣ ដែលមានសភាពខូចខាតខ្លាំង ដើម្បីសម្អាត និងជួសជុលតាមបច្ចេកទេស។
បើតាមលោក ហង្ស និស្ស័យ នាយកសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់BTV ព័ត៌មាននារសៀលថ្ងៃទី៣១ ខែកក្កដានេះថា ការអភិរក្សជួសជុលនេះ ធ្វើឡើងក្នុងគោលបំណងរក្សាសមុច្ច័យទាំងនោះ ឱ្យបានយូរអង្វែងសម្រាប់ជាភស្តុតាងក្នុងការស្រាវជ្រាវ ចងក្រងប្រវត្តិសាស្រ្ត និងឱ្យយុវជនជំនាន់ក្រោយបានស្វែងយល់បន្ថែម។ មកដល់ពេលនេះសារមនី្ទរ មានមន្រី្តបច្ចេកទេស ដែលទទួលការបណ្តុះបណ្តាលពីគម្រោង ដែលឧបត្ថម្ភដោយ ទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េ (កយកា-KOICA) និងមានការសម្របសម្រួលដោយអង្គការយូណេស្កូ ភ្នំពេញ។
ជាចុងក្រោយលោក ហង្ស និស្ស័យ ក៏សូមអំពាវនាវដល់ប្អូនៗនិសិ្សត មកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រ និងសិល្បៈ ក៏ដូចជាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឬក៏សាកលវិទ្យាល័យដទៃទៀត មានបំណងហាត់ការ ឬក៏មានបំណងស្វែងយល់អំពីការងាររបស់សារមនី្ទរ សូមអញ្ជើញទាក់ទងមកក្រុមការងារសារមនី្ទរ ដើម្បីស្ម័គ្រចិត្តចូលរួមការងារជាមួយសារមនី្ទរ ដើម្បីទទួលបានចំណេះដឹង លើការងារអភិរក្សឯកសារ និងការងារអភិរក្សវត្ថុតាងប្រវតិ្តសាស្រ្ត និងការងាររដ្ឋបាលទូទៅក្នុងសារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង៕
អត្ថបទ៖ រដ្ឋា








