ក្រោយសង្រ្គាម ការជម្លៀសខ្លួន និងការរញ្ជួយដី នៅពេលនេះកសិករស៊ីរីរងការបំផ្លិចបំផ្លាញដោយសារភ្លើងឆេះព្រៃ

2023/07/31 11:17:30 pm        80

នៅវ័យ ៧២ឆ្នាំ លោក Izzadin Zuhaira ដែលជាកសិករមួយរូបរបស់ស៊ីរី បានរស់រានពីសង្រ្គាម ការជម្លៀសខ្លួន និងការរញ្ជួយដីដ៏អាក្រក់បំផុតកាលពីខែកុម្ភៈកន្លងទៅ ប៉ុន្តែនៅសប្តាហ៍នេះ ភ្លើងឆេះព្រៃ បានឆាបឆេះផ្ទះរបស់លោក នៅខេត្ត Latakia ធ្វើឲ្យចម្ការផ្លែឈើជាទីស្រលាញ់របស់លោកក្លាយជាផេះ គឺជាទិដ្ឋភាពដ៏អាក្រក់បំផុតមួយដែលលោកពុំធ្លាប់ដែលឃើញ ។

មន្រ្តីរដ្ឋការចូលនិវត្តន៍ម្នាក់នេះ បានរស់នៅអាស្រ័យលើការប្រមូលផលដើមអូលីវ ដើមទទឹម និងដើមវ៉ល់ណាត់ប្រហែល ៧០០ដើមរបស់លោក ប៉ុន្តែដើមឈើទាំងអស់នេះ ត្រូវបានបំផ្លាញគ្មានសល់ដោយសារភ្លើងឆេះព្រៃ។

ផ្ទះចម្ការមួយជាន់ទំហំល្មមរបស់លោក ដែលត្រូវបានបំផ្លិចបំផ្លាញរួចទៅហើយដោយសារសង្រ្គាមរាប់ឆ្នាំនោះ បានប្រេះ ដោយសារការរញ្ជួយដីកាលពីខែកុម្ភៈ ដែលបានសម្លាប់មនុស្សជាង ៥ពាន់នាក់នៅក្នុងប្រទេសស៊ីរី ហើយនិងបានវាយប្រហារខ្លាំងខេត្ត Latakia របស់លោក។

ដូចគ្នានឹងប្រទេសផ្សេងទៀតនៅជុំវិញតំបន់សមុទ្រមេឌីទែរ៉ាណេដែរ ស៊ីរី រងគ្រោះធ្ងន់ធ្ងរដោយសារភ្លើងឆេះព្រៃក្នុងខែនេះ បង្កឡើងដោយសារតែខ្យល់បក់ខ្លាំង និងសីតុណ្ហភាពហក់ឡើងខ្ពស់ ។

រដ្ឋមន្រ្តីក្រសួងកសិកម្មស៊ីរីលោក Mohammad Hassaan Qatnaបាននិយាយកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានប្រឹងប្រែងពន្លត់ភ្លើងឆេះព្រៃនៅទីក្រុង Homsនិងទីក្រុង Hama កាលពីពាក់កណ្តាលខែកក្កដា ហើយភ្លើងឆេះព្រៃនៅខេត្ត Latakia បានឆាបឆេះអស់រយៈពេល ៥ថ្ងៃ មុនពេលក្រុមជួយសង្រ្គោះ អាចគ្រប់គ្រងវាបាន។

លោកបន្តថា ការងារប្រឈមដ៏លំបាកផ្សេងទៀតសម្រាប់ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ រួមមានការគ្របដណ្តប់ទូរគមនាគមន៍អន់នៅតំបន់ភាគខាងជើង និងការផ្គត់ផ្គង់សម្លៀកបំពាក់ការពារភ្លើង ឬគ្រឿងបង្គុំសម្រាប់ឧបករណ៍ពន្លត់អគ្គិភ័យ៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm