
ការស្ទង់បង្ហាញឲ្យឃើញនៅថ្ងៃចន្ទនេះថា សកម្មភាពរោងចក្រចិននៅក្នុងខែកក្កដា បានធ្លាក់ចុះ ស្របពេលដែលការបញ្ជានាំចេញថយចុះដូចគ្នា បន្ថែមសំពាធលើគណបក្សកាន់អំណាចកុម្មុយនិស្តឲ្យផ្លាស់ប្តូរការធ្លាក់ចុះសេដ្ឋកិច្ច ។
សន្ទស្សន៍ក្រុមអ្នកគ្រប់គ្រងការបញ្ជាទិញ ចេញដោយទីភ្នាក់ងារស្ថិតិជាតិ និងក្រុមឧស្សាហកម្ម បានកើនឡើងដល់ជាង ០,៤៩ភាគរយ ពី ០,៤៩ភាគរយ ប៉ុន្តែនៅក្រោមកម្រិត០,៥ភាគរយ ដែលមើលឃើញសកម្មភាពរោងចក្រធ្លាក់ចុះ ។
លោក Erin Xin មកពីធនាគារ HSBCបាននិយាយនៅក្នុងរបាយការណ៍ថា ក្រុមហ៊ុនផលិតកម្ម PMIរបស់ចិន នៅតែធ្លាក់ចុះ បើទោះបីជាចំនួនតិចតួចក៏ដោយ ស្របពេលដែលការបង្អាក់ពីវិស័យខាងក្រៅកាន់តែជ្រៅ ដែលវានឹងដាក់សំពាធបន្ថែមទៀតលើទីក្រុងប៉េកាំង ឲ្យគាំទ្រកំណើនសេដ្ឋកិច្ច តាមរយៈវិធានការសារពើពន្ធ និងរូបិយវត្ថុ ។
ក្រុមមេដឹកនាំចិន កំពុងព្យាយាមស្រោចស្រង់សកម្មភាពសេដ្ឋកិច្ច ដោយពួកគេសន្យាថានឹងគាំទ្រសហគ្រិនដែលចង់បង្កើតការងារ និងទ្រព្យធន ។ ប៉ុន្តែពួកគេនៅពុំទាន់ផ្តល់សេចក្តីលម្អិតលើលទ្ធភាពនៃការកាត់បន្ថយពន្ធ ឬការចំណាយនោះទេ ហើយពួកគេ គេចវេះពីការប្រកាសការលើកទឹកចិត្តទ្រង់ទ្រាយធំ ។
តម្រូវការសម្រាប់ការនាំចេញចិន បានទន់ខ្សោយ ក្រោយអត្រាការប្រាក់សហរដ្ឋអាមេរិក និងអឺរ៉ុប ត្រូវបានដំឡើង ដើម្បីកាត់បន្ថយអតិផរណាខ្ពស់បំផុត ។ នៅក្នុងស្រុក អ្នកប្រើប្រាស់ពិបាករួចទៅហើយចំពោះលទ្ធភាពនៃការបាត់បង់ការងារធ្វើ ហើយនិងបញ្ឈប់ការបញ្ជាទិញទ្រង់ទ្រាយធំ ។ ការលក់អចលនទ្រព្យ ដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ច បានទន់ខ្សោយរួចទៅហើយ ក្រោយរដ្ឋាភិបាលរឹតបន្តឹងការគ្រប់គ្រងការប្រើប្រាស់បំណុលរបស់ឧស្សាហកម្ម ៕