
ភាគហ៊ុនអ៊ឺរ៉ុបបានធ្លាក់ចុះទាបកាលពីថ្ងៃចន្ទ (ខែកក្កដា 31) មុនពេលទិន្នន័យដែលរំពឹងថានឹងបង្ហាញពីអតិផរណាតំបន់អឺរ៉ូបានធូរស្រាលក្នុងខែកក្កដានេះ ដែលទំនងជាគាំទ្រដល់ទស្សនៈដែលថាធនាគារកណ្តាលអឺរ៉ុបនឹងរក្សាអត្រាការប្រាក់នៅក្នុងខែកញ្ញា។
សន្ទស្សន៍ភាគហ៊ុនក្រុមហ៊ុន Pan-European STOXX 600 របស់អឺរ៉ុបបានធ្លាក់ចុះចំនួន ០,១% នៅម៉ោង០៧:១៤នាទី (ម៉ោងក្នុងស្រុក) ប៉ុន្តែក្រុមហ៊ុននេះបានកំណត់សម្រាប់កំណើនប្រចាំខែជាលើកទីពីរជាប់ៗគ្នា។
ក្រុមហ៊ុន Heineken បានធ្លាក់ចុះនៅលើតារាងសន្ទស្សន៍ភាគហ៊ុនរបស់ខ្លួនចំនួន ៤,៨% បន្ទាប់ពីក្រុមហ៊ុនផលិតស្រាបៀរធំបំផុតលំដាប់ទីពីររបស់ពិភពលោមួយនេះ បានកាត់បន្ថយការព្យាករណ៍កំណើនប្រាក់ចំណេញឆ្នាំ ២០២៣ បន្ទាប់ពីសេដ្ឋកិច្ចនៅក្នុងប្រទេសវៀតណាមបានធ្លាក់ចុះប្រាក់ចំណូល នៅឆមាសទីមួយច្រើនជាងការរំពឹងទុក។
ទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនផ្សេងទៀតដូចជាក្រុមហ៊ុនគ្រឿងភេសជ្ជៈ Diageo និងក្រុមហ៊ុនស្រាបៀរ Anheuser-Busch Inbev ( អែនហាយស៊ើ ប៊ើស អ៊ុនបេវ) បានធ្លាក់ចុះច្រើនជាងមួយភាគរយ។
ទិន្នន័យអតិផរណាតំបន់ចាយប្រាក់អឺរ៉ូដែលត្រូវកំណត់នៅម៉ោង ០៩:០០ (ម៉ោងក្នុងស្រុក) ត្រូវបានគេរំពឹងថា នឹងបង្ហាញថាកំណើនតម្លៃបានស្រុតចុះចំនួន ៥,៣% នៅក្នុងខែកក្កដានេះ ពីចំនួន ៥,៥% កាលពីឆ្នាំមុន៕