
នៅពេលដែលប្រទេសជប៉ុនមានកំណើនវិស័យទេសចរណ៍ពីជុំវិញពិភពលោកក្រោយការរាតត្បាតនៃជំងឺកូវីដ១៩ ស្ថាននីយ៍រថភ្លើងស៊ីប៊ុ (Seibu) កំពុងប្រើប្រាស់បច្ចេកវិទ្យាបកប្រែដោយស្វ័យប្រវត្តិ ដើម្បីជួយភ្ញៀវទេសចរណ៍ក្នុងការស្វែងរកមធ្យោបាយដឹកជញ្ជូនដ៏គួរឱ្យធុញទ្រាន់បំផុតមួយរបស់ទីក្រុងតូក្យូ។
ឧបករណ៍នេះអនុញ្ញាតឱ្យអតិថិជន និងអ្នកបម្រើការនៅស្ថានីយ៍និយាយគ្នា ខណៈពេលដែលអេក្រង់ពាក់កណ្តាលថ្លា សរសេរពាក្យជាភាសាជប៉ុន និងបកប្រែជាភាសាមួយក្នុងចំណោម ១១ភាសាផ្សេងទៀត រួមមានភាសាអង់គ្លេស បារាំង ភាសាចិនកុកងឺ និងអេស្ប៉ាញផងដែរ។
ផ្លូវរថភ្លើងបានដំឡើងបង្អួចបកប្រែក្នុងខែនេះនៅស្ថានីយ៍ស៊ីប៊ុ-ស៊ីនជូគូ (Seibu-Shinjuku) ជាស្ថានីយ៍នៃខ្សែកណ្តាលទីក្រុងតូក្យូរបស់ខ្លួន ដែលបម្រើអ្នកដំណើរប្រហែល ១៣៥.០០០នាក់ក្នុងមួយថ្ងៃ សម្រាប់ការសាកល្បងរយៈពេល៣ខែ មុនពេលពិចារណាលើការដំណើរការកាន់តែទូលំទូលាយ។
ឧបករណ៍នេះត្រូវបានសាកល្បងផងដែរនៅអាកាសយានដ្ឋានអន្តរជាតិ កាន់សៃ (Kansai) របស់ទីក្រុងអូសាកា កាលពីដើមឆ្នាំនេះ។
ស្ថាននីយ៍រថភ្លើងស៊ីប៊ុនិយាយថា ឧបករណ៍បកប្រែនេះមានគោលបំណងជួយអតិថិជនជាមួយនឹងសំណើស្មុគស្មាញដូចជាការណែនាំ ឬព័ត៌មានអំពីតំបន់ជាដើម៕