រាជរដ្ឋាភិបាល ផ្តើមឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីអំឡុងមានផ្ទៃពោះ និងសម្រាលកូន ចាប់ពីថ្ងៃទី១ ខែសីហានេះទៅ

2023/08/01 04:06:55 pm        343

ដូចតាមការសន្យា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ មូលនិធិជាតិ​ជំនួយ​សង្គម​បាន​សម្រេច​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ស្រ្តី​មាន​ផ្ទៃពោះ និងសម្រាលកូនជាផ្លូវការចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ​២០២៣​នេះ​តទៅ ដោយការឧបត្ថម្ភនេះគឺចាប់ពីមានផ្ទៃពោះដំបូងរហូតសម្រាលកូនដល់អាយុ២ឆ្នាំ។

ការសម្រេចផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមជូនស្រ្តីមានផ្ទៃពោះ និងសម្រាលកូននេះ គឺបានធ្វើឡើងបន្ទាប់ ពី​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនី​តាម​រោង​ចក្រ​នានា កាលពីកន្លងទៅ នេះដើម្បីរកដំណោះស្រាយ និង​ពិនិត្យ​អំពី​វឌ្ឍនភាព​របស់​កម្មករ​និយោជិត​នៅតាមរោងចក្រនានា។

តាមសេចក្តីជូនដំណឹងរបស់មូលនិធិជំនួយសង្គម ស្តីពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្ម​វិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងអត្រាឧបត្ថម្ភថ្មី សម្រាប់​ស្ត្រី​នៃ​គ្រួសារ​មាន​បណ្ណ​សមធម៌ បានបញ្ជាក់ថា មូលនិធិជាតិជំនួយសង្គម នឹងឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម២ឆ្នាំ ក្នុងអត្រាឧបត្ថម្ភថ្មី សម្រាប់ស្ត្រី និងកុមារក្នុងគ្រួសារមានបណ្ណសមធម៌ នឹង​ដាក់​ឱ្យ​អនុវត្តចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះតទៅ ដោយផ្តល់ជូន​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ពេល​សម្រាល និងក្រោយសម្រាល រហូតដល់កូន អាយុ២ឆ្នាំ ដើម្បីលើកទឹក​ចិត្ត​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ ឱ្យទៅទទួលការប្រឹក្សា និងពិនិត្យផ្ទៃពោះ ព្រមទាំងសម្រាលកូន និងការចាក់វ៉ាក់សាំងកូន ឱ្យ​បានសមស្របតាមនិយាមសុខាភិបាល នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈជាដើម។

បើតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ទៀតថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និង​កុមារអាយុក្រោម២ឆ្នាំ ក្នុងអត្រាឧបត្ថម្ភថ្មី សម្រាប់ស្ត្រី និងកុមារគ្រួសារមានបណ្ណសមធម៌នេះ មាន​លក្ខខណ្ឌ និងគោលការអនុវត្ត ដូចជា សម្រាប់ស្ត្រីដែលកំពុងទទួលផលពីកម្មវិធី នឹង​បន្ត​អនុវត្ត​លក្ខខ័ណ្ឌពិនិត្យសុខភាព តាមមូលដ្ឋាន សុខាភិបាលសាធារណៈធម្មតា ព្រមទាំង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភតាមអត្រាថ្មីនេះ។

កម្មវិធី​ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងអត្រាឧបត្ថម្ភថ្មីនេះ គឺ​ផ្តល់ ជូនស្ត្រីនៃគ្រួសារមានបណ្ណសមធម៌ ក្នុងអំឡុងពេលមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ ដោយ​ត្រូវ​ទៅចុះឈ្មោះ ចូលកម្មវិធីដំបូង នៅតាមឃុំ សង្កាត់ និងប្រើប្រាស់​សេវា​ពិនិត្យ​សុខភាព​នៅ​តាម​មូលដ្ឋានសុខាភិបាលសាធារណៈ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម២ឆ្នាំ សម្រាប់ស្ត្រីនៃគ្រួសារមានបណ្ណសមធម៌នេះ ផ្តល់អត្រាឧបត្ថម្ភជូន ដូច​ជា​ផ្តល់​ប្រាក់​ឧបត្ថម្ភសម្រាប់ការពិនិត្យផ្ទៃពោះមុនពេលសម្រាលចំនួន៤ដង និងការពិនិត្យសុខភាព ក្រោយសម្រាល និងយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ២ឆ្នាំ ចំនួន១០ដង ដោយ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភចំនួន ៨០០០០រៀល (ប៉ែតសិបពាន់រៀលគត់) ក្នុងមួយដង។ ផ្តល់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ពេលសម្រាល ដូចជាសម្រាលកូនទោល ទទួលបាន ៤០០ ០០០រៀល (បួន​រយ​ពាន់​រៀល​គត់) - សម្រាលកូនភ្លោះពីរ ទទួលបាន ៦០០ ០០០រៀល (ប្រាំមួយរយពាន់រៀលគត់) - សម្រាលកូនភ្លោះបី ទទួលបាន ៨០០ ០០០រៀល (ប្រាំបីរយពាន់រៀលគត់)៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm