ឯកឧត្តម វេង សាខុន និងលោកជំទាវ នាំយកទៀនចំណាំព្រះវស្សា និងបច្ច័យមួយចំនួនប្រគេនដល់វត្តចំនួន៧ នៅខេត្តកំពង់ចាម

2023/08/01 04:30:06 pm        162

កំពង់ចាម៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងលោក ជំទាវ រួមជាមួយសហការីដែលជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះឃុំហាន់ជ័យ ឃុំវិហារធំ ឃុំក្រឡា និងឃុំគគរ ស្រុកកំពង់សៀម បាននាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន គ្រឿងបរិក្ខារ និងបច្ច័យមួយចំនួនទៀត មកប្រគេនព្រះចៅអធិកាដែលគង់ចាំព្រះវស្សាក្នុងវត្តចំនួន ៧ ក្នុងនោះឃុំវិហាធំមានចំនួន ៤ វត្តមាន ÷ វត្តគងមហា វត្តអណ្តូងស្វាយ វត្តក្តីបឹង វត្តវិហារធំ និងឃុំក្រឡាមានចំនួន ៣ វត្តមាន÷ វត្តអង្គួញដី វត្តភ្នំប្រុស និងវត្តពុទ្ធិការាម ដែលពិធីនេះប្រារព្វក្នុងវត្តភ្នំប្រុស នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះ។

ឯកឧត្តម​វេង សាខុន បានសំណេះសំណាលជាមួយព្រះតេជគុណព្រះសង្ឃ និងប្រជាពលរដ្ឋពុទ្ធិបរិស័តដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកប្រគេនព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ និងជូនប្រជាពលរដ្ឋទូទាំងស្រុកកំពង់សៀម សូមទទួលបាននូវពុទ្ធពរទាំបួនប្រការកុំបីឃ្លៀឃ្លាតឡើយ។

ក្នុងនាមប្រធាន អនុប្រធានក្រុម ការងារ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទូទាំងស្រុកកំពង់សៀម ឯកឧត្តមបានអបអរសាទរ ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យដ៏ធំធេងនៃលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលស្រុកកំពង់សៀមទទួលបាន ៨០% (យោងតាមលទ្ធផលបណ្តោះអាសន្នរបស់ គ.ជ.ប)។

ក្នុងនាមប្រធាន-អនុប្រធានក្រុមការងារ ឯកឧត្តមបានថ្លែងអំណរគុណជូនចំពោះលោកប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះឃុំទាំង១៥ ឃុំ និងក្រុមការងារថ្នាក់ស្រុក ឃុំ និងភូមិទាំងអស់នៅស្រុកកំពង់សៀម និងពុទ្ធិបរិស័តចំណុះជើងវត្តទាំង ៤៨ វត្ត និងសាឡុមមួយ ដែលបានបរិច្ចាគ ចាប់មគ្គផលធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានាព្រឹកនេះ។ ឯកឧត្តមបានឧទ្ទិសភាគផលបុណ្យ កុសលទានជូនសប្បុរសជនទាំងអស់ទទួលយកនូវផលា និសង្ឃតាមសទ្ធារៀងៗខ្លួន និងទទួលយកនូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។

ដោយឡែកចំពោះវត្តចំនួន ៤២ ផ្សេងទៀត ដែលស្ថិតក្នុងស្រុកកំពង់សៀម ឯកឧត្តមបានចាត់ឲ្យអនុប្រធានក្រុមការងារគណបក្សចុះជួយស្រុក និងប្រធានក្រុមការងារគណបក្សចុះជួយតាមបណ្តាឃុំនាំយកទៀនចំណាំព្រះវស្សា គ្រឿងបរិក្ខា និងថវិកាមួយចំនួន យកទៅប្រគេនព្រះចៅអធិការនៅតាមបណ្តាវត្ត តាមឃុំទទួលបន្ទុករបស់ក្រុមការងារដើម្បីជៀសវាងកុំឲ្យព្រះតេជគុណចៅអធិការនិមន្តមួយទទួលទៀនចំណាំព្រះវស្សានិងគ្រឿងបរិក្ខារឆ្ងាយពីវត្ត។

បញ្ជាក់ : វត្តទាំង ៧ ខាងលើទទួលបានបច្ច័យ ១ ៥០០ ០០០រៀល ដោយឡែកវត្តភ្នំប្រុស ឯកឧត្តម និងលោកជំទាវបានជួយឧបត្ថមបន្ថែមចំនួន ២,២០០ដុល្លារ ។ ដោយឡែកចំពោះ លោកតា លោកយាយដែលបានចូលរួមពិធីខាងលើ ចំនួន ២០០ នាក់ ម្នាក់ៗទទួលបាន ២០ ០០០រៀល ផងដែរ ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm