រុស្ស៊ី បានវាយប្រហារដោយមីស៊ីល លើក្រុងកំណើតរបស់លោក Zelensky សម្លាប់មនុស្សចំនួន៦នាក់

2023/08/01 05:08:19 pm        198

រុស្ស៊ី៖ មនុស្សយ៉ាងហោចណាស់៦នាក់ រួមទាំងក្មេងស្រីអាយុ១០ឆ្នាំនិងម្ដាយរបស់នាង បានស្លាប់ដោយសារការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើទីក្រុង គ្រីវីរី (Kryvyi Rih)របស់អ៊ុយក្រែន។  

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់អ៊ុយក្រែន បាននិយាយថា មនុស្សចំនួន៦៩នាក់បានរងរបួសនៅពេលមីស៊ីលជាច្រើនគ្រាប់បានវាយប្រហារលើអគារខ្ពស់មួយនិងសាកលវិទ្យាល័យមួយកន្លែងកាលពីថ្ងៃចន្ទ។ 

អភិបាលតំបន់ លោក ស៊ើហ៊ី លីសាក់(Serhiy Lysak) បានប្រកាសកាន់ទុក្ខរយៈពេលមួយថ្ងៃសម្រាប់អ្នកបាត់បង់ជីវិត។ 

ក្រុងកំណើតរបស់លោកប្រធានាធិបតី Volodymyr Zelensky ស្ថិតក្នុងទីក្រុង គ្រីវីរី  គឺជាគោលដៅមិនផ្លាស់ប្ដូរសម្រាប់ការវាយប្រហារទាំងឡាយពីសំណាក់កងកម្លាំងរុស្ស៊ី។ 

កាលពីខែមិថុនា មនុស្ស១១នាក់បានស្លាប់ និង២៨នាក់ផ្សេងទៀតបានរងរបួស នៅក្នុងទីក្រុងមួយនេះ បន្ទាប់ពីរុស្ស៊ី បើកការវាយប្រហារដោយមីស៊ីលដ៏ច្រើនសន្ធាប់លើអគារលំនៅឋានរបស់ជនស៊ីវិល។

ការវាយប្រហារចុងក្រោយបំផុត គេបានមើលឃើញមនុស្សជាច្រើនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ រួមទាំងកុមារ អាយុចាប់ពី៤ឆ្នាំដល់ ដល់១៧ឆ្នាំ។ 

លោក Zelensky ដែលបានធំធាត់នៅក្នុងទីក្រុងដែលមានប្រជាជនប្រមាណ ៦០ម៉ឺននាក់ រស់នៅ បាននិយាយថាមីស៊ីលចំនួន២គ្រាប់ បានធ្លាក់ចំប្លុកអគារអឹផាតមិនរបស់ប្រជាពលរដ្ឋ និងអគារសាកលវិទ្យាល័យមួយកាលពីព្រឹកថ្ងៃចន្ទ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm